Thu. Nov 21st, 2024

ប្រកាស របស់ ក្រសួងព័ត៌មាន សម្រេច លប់ អាជ្ញាប័ណ្ណ របស់លោក សាន្ត ប៊ុនធឿន ចេញពីបញ្ជី

ប្រកាស របស់ ក្រសួងព័ត៌មាន សម្រេច លប់ អាជ្ញាប័ណ្ណ
របស់លោក សាន្ត ប៊ុនធឿន ចេញពីបញ្ជី

-បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា -បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី០៦/០៩/១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃ
ព្រះរាជាណាចក្រកម្ពុជា

-បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨/០៦១៨ ស្តីពីការរៀបចំនិងប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី -បានឃើញព្រះរាជក្រមលេខ ន.ស.រក.ម០១៩៦១៤ ចុះថ្ងៃទី២៤០១៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន -បានឃើញអនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥/០៨៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន -បានឃើញអនុក្រឹត្យលេខ៧១អនក្រ,បក ចុះថ្ងៃទី១៧/០៧/០៧ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋានរដ្ឋបាល-សោតទស្សន៍ ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ -យោងប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន

-យោងកិច្ចសន្យាការធ្វើអាជីវកម្មផ្សព្វផ្សាយព័ត៌មានចុះថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១ របស់លោក សាន្ត ប៊ុនធឿន -យោងស្ថានភាពជាក់ស្ដែង

សមច

ប្រការ១: លុបប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្តីពីការ អនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន សញ្ញាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ១៧១០៤៨៧៥៩ ចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៨ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជា្ជជីវៈ សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រការ២: ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ ប្រការ៣: អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ច ពាក់ព័ន្ធត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

You may have missed