Thu. Nov 21st, 2024

ផ្លុវលំក្នុងភូមិ១ខ្សែត្រូវបានជួសជុល ក្រោមការដឹកនាំរបស់លោកមេភូមិនិងលោកតាគណៈកម្មការអាចារ្យវត្តបារាយណ៍

ផ្លុវលំក្នុងភូមិ១ខ្សែត្រូវបានជួសជុល ក្រោមការដឹកនាំរបស់លោកមេភូមិនិងលោកតាគណៈកម្មការអាចារ្យវត្តបារាយណ៍

ខេត្តតាកែវ៖ នាល្ងាចថ្ងៃទី០៩និងថ្ងៃទិ១០ខែកញ្ញាឆ្នាំ២០២២ លោកមេភូមិ(មាស ផាន)និងក្រុមការងារបានសហការជាមួយលោកតាគណៈកម្មការអាចារ្យវត្ត បានគៀគរសប្បុរសជនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ប្រមូលថវិការតាមសទ្ធាជ្រះថ្លា ដើម្បីដីគ្រោះខ្សាច់ មកចាក់បំពេញផ្លូវក្នុងភូមិបន្ថែមត្រង់ចំណុចដែលរងការខូចខាតធ្ងន់ធ្ងរនិងរអិល។

លោកមេភូមិបានលើកឡើងថា៖ ចំពោះផ្លូវលំ១ខ្សែនេះ ទោះមិនទាន់បំពេញតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក៍បានសម្រួលខ្លះៗក្នងការធ្វើដំណើរបស់ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងលោកយាយលោកតានារដូវភ្ជុំខាងមុខផងដែរ។

លោកមេភូមិបានបន្តទៀតថា ចំពោះដីដែលយើងចាក់បំពេញផ្លូវដែលខូចខាតនោះបានប្រើអស់ចំនួន៧ឡានហើយ ដោយ១ឡានតម្លៃ១២មុឺនរៀល ចំណែកថវិការក៍យើងប្រមូលមិនទាន់គ្រប់ចំនួន៧ឡាននៅឡើយ ហើយផ្លូវក៍មិនទាន់បំពេញជិតកន្លែងដែលខូចខាតដែរ ក្នុងនាមខ្ញុំជាមេភូមិនិងគណៈកម្មការអាចារ្យដែលផ្ដើមគំនិតធ្វើផ្លូវនេះ សូមសុំណូមពរដល់កូនក្មួយនិងសប្បេសជន មេតាជួយជាបច្ច័យក្ដី ជាដីក្ដីតាមសទ្ធា ដើម្បីភូមិយើងបានផ្លូវស្អាតងាយស្រួលក្នុវការធ្វើដំណើរទាំងអស់គ្នា។ IMG_4593

You may have missed