
ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នា៣ឆ្នាំមកហើយ ប៉ុន្តែមិនសូវមានសុភមង្គលឡើយចេះតែកើតមានរឿងរកាំរកូសរាប់មិនអស់ដោយសារតែប្តីជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុជាក់ស្តែងគ្រាន់តែប្រពន្ធត្រឡប់មកពីធ្វើការហត់នឿយអស់កម្លាំងមិនសូវស្រួលខ្លួន ធ្វើឱ្យមុខមិនរីកមិនសូវមាត់កក៏ស្រាប់តែប្តីមករករឿងចោទប្រកាន់ថា ប្រពន្ធមុខមិនរីកទំនងចង់បែកចិត្តរួចក៏ផ្ទុះហិង្សាវ៉ៃប្រពន្ធ២ដៃចូលមុខ បណ្តាលឱ្យពកថ្ងាសជាំភ្នែករងរបួសយ៉ាងដំណំលុះប្រពន្ធទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ករណីអំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីយប់ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣
ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩
ស្ត្រីជាប្រពន្ធក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣
ចុះអន្តរាគមន៍ហៅប្តីមកអប់រំ។ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីវ៉ៃប៉ោងជាំមុខ
គ្រាន់តែរឿងមិនសូវស្រួលខ្លួនមុខមិនរីកនេះ មានឈ្មោះឡាក់ ស្រីណុច អាយុ២១ឆ្នាំ
មុខរបរកម្មការិនីរោងចក្រ។ចំណែកបុរសជាប្តី មានឈ្មោះជា មុំ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ។ ប្តីប្រពន្ធអ្នកទាំងពីរស្នាក់នៅផ្ទះជួលខាងលើ និងមានស្រុកកំណើតភូមិអំប៉ុក ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។តាមសម្តីស្ត្រីរងគ្រាះជាប្រពន្ធបានរៀបរាប់ប្រាប់ថា នាងនិងប្តីបានរៀបការជាមួយគ្នាអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយដោយមានកូនប្រុស២នាក់ (កូនភ្លោះ) ជាចំណងនិស្ស័យ។ ដំបូងឡើយប្តីប្រពន្ធនាងរួមរស់ល្អូកល្អិនល្អណាស់មិនសូវមានបញ្ហាល្អក់ក់ករនោះឡើយ ទើបតែមកដល់មួយរយៈក្រោយនេះមិនដឹងជាប្តីកើតអីទើបចេះតែមានចិត្តប្រចែប្រចណ្ឌប្រពន្ធគ្មានហេតុផលនិងចេះតែរករឿងឈ្លោះប្រកែកជាមួយនាងជាប្រពន្ធមិនស្វាងធ្វើឱ្យក្រុមគ្រួសារបាត់អស់សុភមង្គលជួបមុខគ្នាមានតែរឿងរាប់មិនអស់។ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា លុះមកដល់យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលនាងទើបនឹងត្រឡប់មកពីធ្វើការរោងចក្រវិញ ហត់នឿយអស់កម្លាំងពេកណាមួយមិនសូវស្រួលខ្លួនផង ទើបមុខមិនសូវរីក ស្រាប់តែប្តីបានមកសួរនាំរករឿងនាងថា ហេតុអីគ្រាន់តែចូលដល់ផ្ទះធ្វើមុខស្ងួតបែបនេះ ឬមួយក៏មានចិត្តចង់បែកបែរពីប្តី។ ឮបែបនេះ នាងក៏បានព្យាយាមពន្យល់ប្រាប់ប្តីដែរថា នាងមិនស្រួលខ្លួនទេ ទោះជាយកនាងទៅត្រាំទឹកក៏មុខមិនអាចរីកដូចគ្រាប់ជីបានដែរ។ លុះនាងនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែប្តីបានស្ទុះមកវ៉ៃនាងចំនួន២ដៃចូលមុខ បណ្តាលឱ្យពកជាំថ្ងាសនិងជាំភ្នែកខាងឆ្វេង។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់