ឃាត់ខ្លួនជនសង្ស័យ ម្នាក់ សកម្មភាពលួចយកកំណាត់ដែកថ្នាំងអំពៅ ទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ នៅបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេជាងចាក់លូម្នាក់ ពីបទលួច កំណាត់ដែក ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចការដ្ឋានស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយយោងតាមដើមបណ្តឹង ឈ្មោះ ឌិន ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ គ្រប់គ្រងសំណង់ ខាងលេី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ លាន លីម (ដា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅការដ្ឋានភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២២ ជនសង្ស័យខាងលេី បានធ្វើសកម្មភាពលួចយកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់ របស់ជនរងគ្រោះជាមេការគ្រប់គ្រងសំណង់ នៅចំណុចការដ្ឋានស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាបរបស់មេការថាមានជាងម្នាក់បានដឹកដែកចេញពីការដ្ឋានដោយពុំមានការអនុញ្ញាត ភ្លាមនោះរូបខ្លួនបានទៅមើលក៏ឃើញជនសង្ស័យឈ្មោះលាន លីម បានដឹកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ នៅលើរ៉ឺម៉កសណ្តោងម៉ូតូ បានដឹកចេញពីកន្លែង ដោយមានការសង្ស័យ ក៏បានប្តឹងអាវុធហត្ថដេីម្បីអន្តរាគមន៍។
ក្រោយបានទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ខាងលើព្រមទាំងចាប់យកវត្ថុតាងជាក់ស្តែង ១-/ម៉ូតូរ៉ឺម៉កសណ្តោង ចំនួន០១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ)។ ២-/ដែកកំណាត់ថ្នាំងអំពៅទំហំ១៦លី ប្រវែង២ម៉ែត្រ ចំនួន១៨០កំណាត់(ប្រគល់ជូនម្ចាស់ដើមវិញ) យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតនិងបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
More Stories
រោងចក្រផលិតបារីចិនមួយកន្លែងមានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ សង្ស័យគ្មានច្បាប់អនុញ្ញាត
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់
ទីតាំងលួចលាក់ជល់មាន់អនទ្បាញ និងទ្បូតូ ប្រភេទ 8888 , 9999 ខុសច្បាប់ និងបង្កប់លេងអាប៉ោងថែមទៀតបេីកលេង យ៉ាងរំភេីយមិនខ្លាចសមត្ថកិច្ច ស្ថិតនៅតារាងបាល់ទះ ក្នុងផ្ទះទ្ប