
អគ្គីភ័យលេបត្របាក់កាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូ ហ្គ្រេនដាយមិនស៊ីធីនៅក្រុងប៉ោយប៉ែត
អគ្គភ័យបានលេបត្របាក់អគារកាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូហ្គ្រេនដាយម៉ិន ស៊ីធី (Casino Poipet Resort – Grand Diamond City ) នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជា ១១យប់ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
អគ្គិភ័យក៏បានឆាបឆេះស្ពានថ្មើរជើងឆ្លងផ្លូវជាតិលេខ៥ ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។
សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យបានឆេះពីក្រោមឡើងទៅលើចំណុចមួយនៃសាលភ្ញៀវលេងល្បែងនៃកាស៊ីណីហ្គ្រែនដាយអឺម៉ិន ស៊ីធី។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា អគ្គិភ័យឆេះកាស៊ីណូទាំងស្រុង អាជ្ញាធរបានជួយសង្គ្រោះមនុស្សនៅក្នុងកាស៊ីណូ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់អំពីចំនួនអ្នកស្លាប់និងរបួសបាននៅឡេីយទេ៕
IMG_6455 IMG_6454
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់