
កំពង់ចាម៖ដោយមានការយកចិត្ដទុកដាក់ពីលោកអូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃចំពោះជនក្រីក្រនិងអ្នកដីេរសុំទាន នៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃ លោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ឃី លាងសុីម អភិបាលរង នៃគណៈអភិបាលស្រុក លោកស្រីប្រធានការិយាល័យកិច្ចការនារីស្រុក លោកប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែកស្រុក ចុះអប់រំណែនាំស្រ្តី និងកុមារ ដែលតែងតែដើរសុំទាន នៅចំណុចហាងរំដួល៨៨ ចំនួន៥គ្រួសារ មានមនុស្ស១២នាក់ស្ថិតនៅក្នុងភូមិសុទិព្ធ ឃុំសុទិព្ធ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃបានអោយដឹងថា លោកបានពន្យល់ស្រ្តីដែលជាមេគ្រួសារឱ្យឈប់ប្រកបរបរនេះទៀត បែរទៅប្រកបរបរផ្សេងវិញ និងសូមណូមពរគាត់ឱ្យបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់គ្នា។
លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃបានបន្ដអោយដឹងថា បើសិនជាពួកគាត់មិនមានលទ្ធភាពចិញ្ចឹមកូននោះទេ ខ្ញុំបាទនឹងទាក់ទងទៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម យកគាត់ទៅនៅទីនោះ ក្នុងនោះផងដែរ។
ហេីយនៅការចុះអប់រំណែនាំស្រ្តី និងកុមារ ដែលតែងតែដើរសុំទាន នៅចំណុចហាងរំដួល៨៨ ចំនួន៥គ្រួសារ មានមនុស្ស១២នាក់លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកជើងព្រៃនិងក្រុមការងារក៏
បាននាំយកថវិកាជូនពួកគាត់ក្នុង១គ្រួសារ ៥០.០០០រៀលផងដែរ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់