Thu. Nov 21st, 2024

អាងមានខ្នងធំហេីយមេីលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្រ្កាប់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់

អាងមានខ្នងធំហេីយមេីលទៅបានជាសមត្ថកិច្ចមិនហ៊ានបង្រ្កាប់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅម្តុំផ្សារចិន ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់ ..!

ភ្នំពេញ ÷ ខ្លាំងមែន ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)មួយកន្លែងនៅម្តុំផ្សារចិន តាមផ្លូវ ៧៨ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងឲ្យចូលលេងទាំងយប់ ទាំងថ្ងៃយ៉ាងរំភើយ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងមិនហ៊ានបង្ក្រាបឡើយ! គេសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងទេដឹង..!!

សេចក្តីរាយការណ៍មកថា: ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)មួយកន្លែងនៅម្តុំផ្សារចិន ស្ថិតនៅក្នុងមូលដ្ឋានខាងលើ គេសង្កេតឃើញបើកលេងយូខែ យូឆ្នាំហើយ គេពុំឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន ចាត់កម្លាំងជំនាញចុះត្រូវពិនិត្យ និងធ្វើការបង្រ្កាប ម្តងណាឡើយ! ឬមួយខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ

ប្រភពដដែលបន្តទៀតថា: បនល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)មួយកន្លែងនៅម្តុំផ្សារចិន តាមផ្លូវ ៧៨ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃើញនៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងមូលដ្ឋាន ឡើយ! ធ្វើឲ្យពលរដ្ឋ មានការព្រួយបារម្ភ ជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ត្រូវតែចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអស់។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែលថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

You may have missed