Thu. Nov 21st, 2024

ពិធីបើកកាដ្ឋាននិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ

  1. ពិធីបើកកាដ្ឋាននិងសំណេះសំណាលជាមួយIMG_3023 IMG_3015 IMG_3011 IMG_2997 IMG_2977 IMG_2972 IMG_2947 IMG_2949 IMG_2962 ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ

ខេត្តតាកែវះ នៅព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ និងក្រុមការងាររដ្ឋបាលក្រុងដូនកែវ បានចូលរួមពិធីបើកកាដ្ឋានផ្លូវបេតុអាមេឆ្នាំ២០២៣ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវខេត្តតាកែវ ។

ជាកិច្ចស្វាគមន៍ លោក ជឹង ធី ចៅសង្កាត់រងទី១ បានរាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលក្រុងដូនកែវ អំពីស្ថានភាពនិងការអភិវឌ្ឍន៍នានាក្នុងមូលដ្ឋាន ដែលបានប្រែក្លាយពីផ្លូវដី មកផ្លូវគ្រោះ ពីផ្លូវគ្រោះមកជាផ្លូវបេតុង ដូចបានឃើញស្រាប់សព្វថ្ងៃនេះ ដើម្បីតបស្នងជូនបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់និងជឿជាក់លើថ្នាក់ដឹកនាំកន្លងមកនិងជូនអង្គពិធីទាំងមូលជ្រាប។

នាឱកាសសំណេះសំណាលនិងបើកកាដ្ឋាននោះដែរ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ទាំងមូលនិងបងប្អូនប្រជាពលរដ្ឋដែលមកផ្ទាល់ក្នុងពិធីនេះ អោយចូលរួមទាំងអស់គ្នាបន្តទៀត ថែរក្សាអនាម័យបរិស្ថាន រក្សាសុខសុវត្តិភាព លុបបំបាត់គ្រឿងញៀននិងល្បែងសុីសងគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានអោយបានល្អនិងចូលរួមរៀបចំសណ្ដាប់ធ្នាប់និងការពារសន្តិសុខនារដូវភ្ជុំបិណ្ឌប្រពៃណីជាតិយើង។

ជាចុងក្រោយនៃកម្មវិធីលោកអភិបាលក្រុងបានជូនក្រម៉ាម្នាក់១ជូនលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាន់ខាវដែលបានចូលរួមទុកជាអនុស្សាវរីយ៍ និងចុះត្រួតពិនិត្យនិងប្រកាសបើកកាដ្ឋានចាប់ពីពេលនេះតទៅ។

You may have missed