Thu. Nov 21st, 2024

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះពិនិត្យអគារបាក់ស្រុតនៅសង្កាត់ផ្សារកណ្តាលទី២

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះពិនិត្យអគារបាក់ស្រុតនៅសង្កាត់ផ្សារកណ្តាលទី២

ភ្នំពេញ៖ នៅយប់ថ្ងៃអង្គារទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០ នាទីយប់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានចុះពិនិត្យដល់ទីតាំងអគារស្នាក់នៅរួមមួយកន្លែងដែលបានបាក់ស្រុតបន្ទាប់ពីមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌដូនពេញសូមជម្រាបជូនថាចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះគឺស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៨ ភូមមិ ៥ , ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលត្រូវបានអាជ្ញាធរសង្កាត់-ខណ្ឌជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះមេត្តាចាកចេញពីអគារដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនេះរួចមកហើយនាពេលកន្លងមក។

សូមបញ្ជាក់ថា ចំពោះការបាក់ស្រុតអគារចាស់នេះមិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេ ព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះ៕

You may have missed