ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)នៅជិតស្តុបស្ពានអាកាសដីហុយ មួយកន្លែងក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើកដំណើរកាវិញហើយ.!
ចេញផ្សាយ:30/01/2024/
ភ្នំពេញ ÷ មិនធម្មតាមែន ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងតាមបណ្តោយផ្លូវ១០១៩ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កៀងគរក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់អោយចូលលេងអនាធិបតេយ្យ រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នៅសម្ងំស្ងៀម មិនទាន់ឃើញចុះបង្រ្កាប!។
បើតាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)មួយកន្លែងក្នុងទឹកដី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)គេបើលេងរាល់ថ្ងៃ តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើអោយ គេ សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភព:បានអោយដឹងទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់់ យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញក្រោម ឱវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)នៅនៅជិតស្ទុបស្ពានអាកាសដីហុយ មួយកន្លែង តាមបណ្តោយផ្លូវ១០១៩ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ អោយស្របតាមគោលនយោបាយ ភូមិ.ឃុំ សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!៕
More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់