Thu. Nov 21st, 2024

នារីមន្ត្រីនគរ​បាល​​ពាក់​សក្តិ​២ ម្នាក់បានលោតទឹកសម្លាប់ខ្លួនកាលពីម្សិលមិញ ឥឡូវរកឃើញសាកសពហើយ

មន្ត្រីនគរ​បាល​​ពាក់​សក្តិ​២ ជានារីស្រស់​សោភា​ម្នាក់​ លោតទឹកសម្លាប់ខ្លួនម្សិលមុិញ ! ឥឡូវរកឃើញសាកសពហើយ

ខេត្តស្ទឹងត្រែង ៖ នារីជាមន្ត្រីនគរ​បាល​​ពាក់​សក្តិ​២ស្រស់​សោភា​ម្នាក់​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង បាន​ធ្វើ​អត្តឃាត​លោតទឹក​ពីលើ​ស្ពាន​សេ​កុង​លិច​បាត់​ក្នុង​ទន្លេ បង្ក​ការ​ភ្ញាក់ផ្អើល​នា​រសៀលម៉ោង​២​និង​១៥​នាទី​ថ្ងៃ​ទី​១៥ ឧសភា ២០២៤ ស្ថិត​នៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ឬ​ស្ពាន​សេ​កុង​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង​ ។
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍មកថា សមត្ថកិច្ចបានស្វះស្វែងរកឃើញសាកសពហើយ ។

យោង​តាម​ប្រភព​ព័ត៌មាន មុន​ពេល​កើតហេតុ​បានឱ្យ​ដឹង​ថា នារី​ជា​នគរបាល​រូប​នោះ​បាន​ជិះ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ទឹកប្រាក់ ខណៈ​បើកបរ​ដល់​ចំណុចកណ្ដាល​ស្ពាន​ក៏​បាន​ចុះ​ពី​លើ​រថ​យន្ត​ហើយ​លោត​ពីលើ​ស្ពាន​ទម្លាក់​​ខ្លួន​ទៅ​ក្នុង​​ទឹកអត់​មាន​និយាយ​អ្វី​មួយ​ម៉ាត់​សោះ។ ភ្លាមៗ​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​អ្នកធ្វើ​ដំណើរ​ព្រមទាំង​អ្នកនេសាទ​នៅ​លើ​ផ្ទៃ​ទឹក ។

ភ្លាម​នោះ​អ្នកនេសាទ​ក៏​បាន​បើកទូក​ទៅ​​ចំណុច​កើតហេតុ​ចុះ​មុជ​រាវរក​និង​អ្នកខ្លះ​បង់​សំណាញ់ តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ដដែល​នៅ​ពុំ​ទាន់​ប្រទះ​ឃើញ​រូប​នាងទេ​​ដែល​គេ​សន្និដ្ឋាន​ថា អាច​ស្លាប់​ទៅ​តាម​បំណង​របស់​នាង​ទៅ​ហើយ​ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ តើ​នារី​ដែល​ជា​នគរបាល​ចរាចរណ៍​ស្រស់​ស្អាត​រូប​នេះ​​មានរឿង​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នកខ្លះ​បាន​បង្ហើប​ថា​ទំនងជា​មាន​វិបត្តិ​ក្នុង​គ្រួសារ​​របស់​នាង​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង រហូត​សម្រេច​ធ្វើការ​បញ្ចប់ជីវិត​បែប​នេះ ។

នារី​នគរបាល​រូប​នេះ​ឈ្មោះ អាយ សុធារ៉ា មាន​អាយុ​ជាង​៣០​ឆ្នាំ មាន​ឋានៈ​ជា​អនុ​សេនីយ៍​ទោ នាយ​រង​ផ្នែក​ស្ថិតិប្រជាជន​ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​ផ្នែក​ចរាចរណ៍​ស្នើ​មក​ជួយ ។ នាង​មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។ នាង​ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​ដោយសារ​តែ​ទ​ង្វើ​ល្អ​ៗ​ជា​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​បំពេញភារកិច្ច​និង​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ។
អ្នកខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ៖ អាចជនរងគ្រោះទៅលោតទឹកក្នុងចន្លោះម៉ោងជាង១០ព្រឹក ដល់ម៉ោង១២ថ្ងៃទើបភ្ញាក់ផ្អើល បន្ទាប់ពីបន្សល់នូវស្បែកជើង ហើយដល់ម៉ោង២រសៀល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ បានស្វែងរកបាត់ខ្លួន ប៉ុន្តែមិនទាន់ឃើញនៅឡើយ ដល់ល្ងាចម្សិលមុិញ។ ទើបព្រឹកនេះត្រូវបានរកឃើញសាកសព ប៉ុន្តែសមត្ថកិច្ចមិនទាន់លម្អិត ឬបញ្ជាក់ជារបាយការណ៍ជុំវិញមូលហេតុនៃការលោតទឹកសម្លាប់ខ្លួននេះនៅឡើយ ។ ដោយឡែកសាច់ញាតិបញ្ជាក់ថា គាត់មានកូនប្រុសម្នាក់អាយុ ២ខែ ៕

 

You may have missed