Thu. Apr 10th, 2025

សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យឆក់ និងប្រើប្រាស់ ថ្នាំញៀន១១នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ទូរស័ព្ទ និងកាបូបដ៏សកម្មរួមទាំងជនប្រើប្រាស់ថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ..

រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ទូរស័ព្ទ និងកាបូបដ៏សកម្មរួមទាំងជនប្រើប្រាស់ថ្នាំញៀន ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃ១៧ មករា ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មាខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១៥៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកCPX១២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មា និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោឡោ។

ស្របពេលនោះកម្លាំងខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះ ក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើឲ្យជនសង្ស័យម្នាក់ដែល អង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ ហើយត្រូវបានកម្លាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជម្នះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀតដែល ជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។ បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការ បន្តតាមយកបក្ខពួក ដោយច្បាមរហូតមកដល់វេលាម៉ោង១១ និង៣០នាទីយប់ ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព។

You may have missed