(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែង តូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថា នឹងមានសុភមង្គល បន្ទាប់ពីរូបលោក បានរៀបការជាថ្មីជាមួយប្រពន្ធទីពីរ ក្រោយពីលែងលះពីប្រពន្ធដើម។ ដោយឡែកស្រាប់តែថ្មីៗនេះ មានព័ត៌មានថា ស្នេហារបស់តារាកំប្លែងរូបនេះ កំពុងដើរតាមគន្លងចាស់ ខណៈភរិយាទីពីររបស់ខ្លួន បានលួចក្បត់រូបលោក ទៅមានសាហាយថ្មី ដោយត្រឹមតែបានបន្សល់ទុកកូន៣នាក់ ប្រុសម្នាក់...
សន្តិសុខសង្គម
នារីរូបស្រស់វ័យ ១៩ឆ្នាំម្នាក់ឈ្លោះជាមួយមេការ ដែលធ្វើការខារ៉ាអូខេស្ពានមាសគួបសមជាមួយសង្សារផងនោះ បានសម្រេចចិត្តមកលោតទឹក សម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចាស់ ប៉ុន្តែមិនបានសម្រេច នៅភ្នំពេញ ភ្នំពេញ: ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។...
សេចក្ដីរាយការណ៍ពីអាជីវករមួយចំនួនបានឲ្យដឹងថា នៅពេលពួកគាត់ដឹកទំនិញប្រភេទគ្រឿងជ័រ ដូចជាកៅអី និងឧបករណ៍ផ្សេងៗទៀតតាមរថយន្តចំណុះ២តោនកន្លះចូលតាមច្រកម៉ឺនជ័យ ហើយយកទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបង់លុយឲ្យស្នាក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀល បង់ឲ្យសមត្ថកិច្ចគយ២០ម៉ឺនរៀល សរុបអស់៣០ម៉ឺនរៀលទើបចេញផុតពីមាត់ច្រក។ ទន្ទឹមនឹងនេះក្រុមអាជីវករដែលនាំចូលផ្លែឈើតាមរថយន្តកូរ៉េចំណុះ១តោនកន្លះ បានឲ្យដឹងថា ក្នុងមួយជើងពួកគេបង់លុយឲ្យប្រធានសា្នក់ការច្រកម៉ឺនជ័យ ចំនួន១០ម៉ឺនរៀលនិងបង់ឲ្យសមត្ថកិច្ចគយ១៥ម៉ឺនរៀល ហើយនៅពេលចេញផុតពីច្រកម៉ឺនជ័យ ត្រូវបង់លុយឲ្យគយចល័តលើផ្លូវជាតិលេខ៨ ក្នុងឃុំដូនកឹង ចំនួន៣០ម៉ឺនរៀលថែមទៀត។ ក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា រាល់ការបង់លុយរបស់ពួកគាត់មិនដែលទទួលបានបង្កាន់ដៃឬវិក្កយបត្រអ្វីទេ...
ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងបញ្ជក់បន្ថែមស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះសូមឲ្យសាធារណជនប្រុងប្រយ័ត្ន!ចំពោះភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំង។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ...
បើតាមវិទ្យុបារាំងអន្តរជាតិRFIចេញផ្សាយឲ្យដឹងថាក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកនេះ។ សកម្មភាពនេះបានកើតមានឡើងនៅមុនពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃ។យោងតាមរូបភាពវីដេអូត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២៥តុលា បង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មានទាំងកងរាជអាវុធ និងទាហានរាប់សិបនាក់ផងនោះ ត្រូវបានដាក់ឲ្យឈរជើងពុះចែកទ្រូងផ្លូវជាពីរចំណែក ចាប់ពីគល់ស្ពានថ្មមួយកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ គឺជាច្រកទ្វារអន្តរជាតិដ៍សំខាន់មួយដែលមានពលរដ្ឋនៃប្រទេសទាំងពីរចេញចូលរាប់ពាន់ក្នុងមួយថ្ងៃៗ។ក្រុមកម្លាំងប្រដាប់អាវុធទាំងនោះ ដែលក្នុងដៃកាន់អាវុធប្រៀបដូចជាប្រុងប្រយុទ្ធបានសំឡឹងមិនដាក់ភ្នែកទៅកាន់អ្នកដំណើរមានទាំងកម្មករអូសរទេះផងដែរដោយតម្រូវឲ្យដោះមួកចេញ។ សកម្មភាពនេះបានកើតមុនពេលដែលក្រុមគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី...
ខេត្តព្រះសីហនុ-មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ។ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ...
(ភ្នំពេញ)៖ ករណីឃាតកម្ម ជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ។ ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H...
ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុចាប់ពី២៥ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថាជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិនបាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ការនាំចេញកសិផលក្រៅពីអង្ករប្រចាំថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ដោយឆ្លងកាត់តាមច្រកចេញចូលតែមួយ។
កំពង់ស្ពឺ) ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ នេះ បានចាត់ឱ្យមន្ត្រីនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី...
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (HE. Mr. Juan de...
ប្រភពដែលស្និទ្ធនឹងលោក ទុង ធឿន បានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ ក៏ដូចជានាំចូលជ្រូកគោក្របី មាន់តាមច្រករបៀងក្នុងស្រុកអូរជ្រៅ ហើយដឹកជញ្ជូនឆ្លងកាត់មុខស្នាក់ការគយចល័តចំណុចសាលាក្រហម គឺជាប្រភពចំណូលដ៏ធំសម្រាប់លោក ទុង ធឿន និងបក្ខពួក។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាមេគយចល័តស្នាក់ការចំណុចសាលាក្រហម គឺលោក ទុង ធឿន មិនដែលចាត់វិធានការទប់ស្កាត់ឬបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញខុសច្បាប់ ទំនិញគេចពន្ធ...
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសផ្សព្វផ្សាយថា ក្នុងការប្រើប្រាស់ខេមរភាសានិងជាបញ្ហាបច្ចេកទេសលើគោលការណ៍កំណត់អំពីបរិមាណភ្លៀង (Rain Intensity) ដើម្បីចៀសវាងនូវភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់និងមានការបកស្រាយតាមការយល់ឃើញដោយឡែកៗពីគ្នា។ ក្រសួងសូមបង្ហាញជូននូវការកំណត់ជាលក្ខណៈបច្ចេកទេស ស្តីពីបរិមាណទឹកភ្លៀង។
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់វាយខ្នោះមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងឆែកឆេររឹបអូសថ្នាំប្រភេទម៉ាទឹកកកទំងន់ជិត ១០០ក្រាម។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ មុខក្លឹបកំសាន្តរាត្រី មីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជជនសង្ស័យមានឈ្មោះ ម៉ី...
ភ្នំពេញ ៖ ក្រោមការបញ្ជាដឹកនាំផ្ទាល់ភ្លាមៗរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះទប់ស្កាត់ និងរុះរើសំណង់កំពុងសាងសង់សំណង់រោងដែកធ្វើបន្ទប់ផ្ទះជួលរំលោភលើដីចំណីប្រឡាយសាធារណៈមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។ ជាមួយនេះ...
ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី«អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហកបាត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហកម្តងហើយលើកក្រោយនិយាយទៀតគេលែងជឿហើយ»។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថតទុកពេលឃើញព័ត៌មានណាដែលមិនពិតហើយរួមគ្នាឆ្លើយតបជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹងបាត់ក្នុងរយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំសិក្ខាសាលាជូនសិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាមន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន...
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។ លោក ខៀវ កាញារីទ្ធ បានប្រសាសន៍ថា “ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង”។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
( ភ្នំពេញ ) + ផ្ទះដាក់ស្លាកយីហោ មានឈ្មោះអាសុី-(ASIA វេរលុយ) មួយកន្លេងលួចបង្កប់ លេេងល្បែងសុីសងគ្រប់ប្រភេទ ភ្នាល់ចាក់លុយតាមប្រពន្ឋអុីនធើណេត យ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ -217-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបឫមួយមានអ្វីជាថ្នូរហើយបានបណ្តែតបណ្តោយអោយលេងបានតាមអំពេីចិត្តអញ្ចឹង ? តាមសេចក្តីរាយការណ៍ ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថា មានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី...
កំពង់ធំ ៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងនគរបាលមន្ទីរគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោកអ៉ិត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឃាត់ខ្លួនបាន ជាមួយថ្នាំញៀន៤០គីឡូក្រាម ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉េតំហ្វេតាមីនICE ចំនួន៤០កញ្ចប់ ទម្ងន់ប្រមាណ៤០គីឡូក្រាម, រថយន្ត២គ្រឿង។ មន្ត្រីនគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះរួមមាន៖ទី១-ឈ្មោះ SAk SAESONG អាយុ៣២ឆ្នាំ ជនជាតិថៃ, ទី២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ លី តឹក អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទី៤-ឈ្មោះ គង់ វណ្ណៈ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ មន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន បានឱ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវនិងតាមដានក្រុមជនសង្ស័យជាងមួយខែមកហើយ រហូតដល់រសៀលថ្ងៃទី២១នេះ សមត្ថកិច្ចបានសហការគ្នាបង្ក្រាបជាក់ស្តែងតែម្តង។ ប្រភពដដែលបន្តថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថាគ្រឿងញៀនខាងលើ នាំចូលពីថៃ មកកម្ពុជាតាមច្រកជាំ អូរស្មាច់ ខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងកំពុងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
នារសៀលថ្ងៃដដែល បន្ទាប់អញ្ជើញជាអធិបតីក្នុងពិធីទិវាស្បៀងអាហារពិភពលោក នៅខេត្តពោធិសាត់រួចមក ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបន្តដំណើរមកឃុំកោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពង់ចាម រួមជាសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៧ រួមមានបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត...
ខេត្តកណ្ដាល៖ នារីម្នាក់បានដាក់ពាក្យបណ្តឹងទៅលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលសុំជួយរកយុត្តិធម៌ដល់រូបនាងផងលើករណីប្តីមិនទាន់រៀបការដែលជាមន្ត្រីប៉ូលិសផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលពីបទមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ទោសវាយនាងរហូតរលូតកូនចេញពីផ្ទៃ ។ នេះបេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដែលភ្នាក់ងារកោះសន្តិភាពទេីបទទួលបាននៅថ្ងៃទី១៩តុលានេះ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះស៊ាងស្រីល័ក្ខអាយុ២៦ឆ្នាំមានទីលនៅបច្ចុប្បន្នភូមិសុកុំផ្ញើឃុំគងជ័យស្រុកអូរាំង ឪខេត្តត្បូងឃ្មុំបានប្តឹងឈ្មោះជិនជឿនភេទប្រុសជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាលផ្នែកបុគ្គលិកមានទីលំនៅភូមិកោះគរឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាលពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់។ តាមនារីរងគ្រោះរៀបរាប់ថាកាលពីថ្ងៃទី១៤តុលាឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីយប់ឈ្មោះជិនជឿនដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ(ដោយមិនទាន់បានរៀបការ) បានប៉ុនប៉ងធ្វើឃាតនិងហិង្សាមាន ស្ថានទម្ងន់មកលេីនារីរងគ្រោះបណ្តាលឱ្យរលូតកូននៅក្នុងផ្ទៃរបស់នាងខ្ញុំដែលកំពុងពរពោះ៤ខែ។នារីរងគ្រោះស្នេីសុំលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌និងចាត់វិធានការតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានៅព្រឹកថ្ងៃទី១៩តុលានេះ ពុំទាន់សុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្តកណ្តាលបានទេដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ៕ ប្រភព៖ហ្វេសប៊ុក
ខេត្តឧត្តរមានជ័យ៖កម្លាំងចម្រុះឃាត់រថយន្ត២គ្រឿងដឹកសិប្បកម្មកៃឆ្នៃហៅ(ឈេីរប្រែរូប)នឹងម្ចាស់រថយន្តម្នាក់
ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងចម្រុះ ឃាត់រថយន្ត០២គ្រឿង ដឹកសិប្បកម្មកៃច្នៃ-ហៅ(ឈើប្រែរូប) និងឃាត់ម្ចាស់រថយន្តម្នាក់ នៅវេលាម៉ោង៨ យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក វរៈសេនីយ៏ទោ ងួន ធិរិទ្ធ-(៩៨) មេបញ្ជាការអាវុធហត្ថស្រុកបានសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ...
ទំព័រហ្វេសប៊ុកព្រះបរាមរាជវាំងបានផ្សព្វផ្សាយពីសំណេររៀបរាប់ពីស្ថានភាពព្រះរាជអាការរបស់ព្រះបាទនរោត្តមសីហនុ មុនពេលស្តេចយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ (បេះដូង) ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍...