លោក វរៈសេនីយ៌ឯក ស៊ឹម ច័ន្ទតារា ទទួលបានប្រាក់ឧបត្ថម្ភពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងស្នងការរង និងកម្លាំងការិយាល័យ
(តាកែវ)÷នៅថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ឯក សឹុម ចាន់តារា ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២០ ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង ១២ នឹង០០ នាទី ហេីយនិងបានផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន ១លានរៀល និងថវិការបស់ លោកស្នងការរង និងលោកប្រធានការិយាល័យចំនួន ២៧ ម៉ឺនផងដែរ។
– បើតាមប្រភពពីមន្ត្រីនគរបាល ការិយាល័យ និងអធិការដ្ថានតានស្រុល និមួយៗ ក្នុងខេត្តតាកែវ បានកោតសរសេីរ រីករាយសប្បាយចិត្តក្នុងក្នុងរយៈពេលតាំងពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង មុខកាន់និងគ្រប់គ្រងជាស្នងការនគរបាលខេត្តមកនេះ ឃើញថាលោកឧត្តមសេនីយ៍ទោ សុខ សំណាង លោកបានប្រជុំដាក់ផែនការ និងបានពន្យល់ណែនាំ ពីក្បាច់យុទ្ធសាស្ត្រ វិធីសាស្ត្រ ក្នុងការគ្រប់គ្រង ដឹកនាំ ថែរក្សា ការពារ សុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ,។
-ប្រភពពីមន្ត្រីបានបន្តក្នុងការលើកឡើងទៀតថា÷ប្រសាសន៍ក្នុងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ពោរពេញទៅដោយមានចំណេះដឹងវិជ្ជាជីវៈសមជាថ្នាក់ដឹកនាំ!! សមជាអ្នកគ្រប់គ្រង!! សមជាស្នងការនគរបាលដល់គំរូសម្រាប់ខេត្តតាកែវ មួយនេះ។
-កម្លាំងនគរបាលទូទាំងខេត្តទាំងមូល ជាពិសេសតាមការដ្ឋាននគរបាលស្រុកនីមួយៗ ឃើញថា÷មានពិន័យត្រឹមត្រូវ នគរបាលទាំងអស់គោរពវិន័យជាកងកម្លាំងពិតប្រាកដសមជានគរបាលជាតិ។
-ជាពិសេសរាល់ប្រជាពលរដ្ឋមកធ្វើឯកសារលិខិតស្នាមអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗ ឃើញថា÷ សមត្ថកិច្ចនគរបាលគ្រប់ប៉ុស្តិ៍, គ្រប់ស្រុក, គ្រប់ការិយាល័យ, បានពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើលិខិតស្នាមឯកសារផ្សេងៗជូនពួកគាត់ទាន់ពេលវេលា។
-រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា÷សុវត្ថិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, នៅក្នុងខេត្តតាកែវទាំងមូលគឺមានសភាពការណ៍ ល្អប្រសើរ ប្រជាពលរដ្ឋរីករាយសប្បាយចិត្តក្នុងការទទួលយក៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល