
ថ្មីៗនេះល្បីទៀតហើយថា លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋករ ខេត្តបន្ទាយមានជ័យ ដែលទើបមកកាន់តំណែងថ្មី ជំនួសលោក ឆែ សុធា នោះ កំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក និងមិនមានការខ្លាចញញើតច្បាប់បន្តិចឡើយ ។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា ក្រោយពីលោក នូ ស៊ីថា មកកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យរួចមក រចនាសម្ព័ន្ធសេនារីយោមួយចំនួន នៅក្នុងស្ថាបន័គយខេត្តបន្ទាយមានជ័យត្រូវបានផ្លាស់ប្តូរថែមទៀត ដែលធ្វើឲ្យមន្រ្តីមួយចំនួនមិនមានការពេញចិត្តចំពោះលោក នូ ស៊ីថា ដែលជាប្រធានសាខាគយថ្មីនេះ ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីលោក នូ ស៊ីថា មកកាន់តំណែងរួចមក លោកមិនបានកាត់បន្ថយឬទប់ស្កាត់សកម្មភាពពុករលួយក្នុងស្ថាប័នគយនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោក នូ ស៊ីថា បែជាបន្តសកម្មភាពរបស់លោក ឆែ សុធា ចាស់ ហើយបើកឲ្យកូនចៅ និងចំនិតដែលខ្លួនទុកចិត្តប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត និងមានបច្ចេកទេសថែមទៀតផង ។
លោក នូ ស៊ីថា បន្ទាប់ពីរាជរដ្ឋាភិបាល បានផ្តល់អាថតិភាពទៅស្ថាបន័គយ សំរាប់ការត្រួតពិនិត្យនិងវាយតម្លៃទំនិញនាំចេញ នាំចូលរួចមក លោកមេគយរូបនេះបានបើកឲ្យកូនចៅនៅតាមបណ្តោយព្រំដែន ព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។
ប្រភពព័ត៌មាននេះបន្ថែមទៀតថា ជាក់ស្តែងនៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីបែកធ្លាយការនាំទំនិញគេចពន្ធជាច្រើនមុខតាមរយៈរថយន្តក្រុង អិលធីស៊ីស៊ី បន្ទាប់ពីបុកជាមួយរថយន្តកាមារីឆ្លាម នៅក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានលោកស្នងការខេត្តបន្ទាយមានជ័យ បញ្ជាឲ្យមន្រ្តីប៉ូលីសសេដ្ឋកិច្ចយកទៅទីចាត់ការ គយ និងរដ្ឋាករ ដើម្បីធ្វើការផាកពិន័យពន្ធនាំចូលទៅតាមផ្លូវច្បាប់ ។
ករណីនេះបានបង្ហាញយ៉ាងច្បាស់ទៅសាធារណៈអំពីសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់លោក នូ ស៊ីថា មេគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ដែលទើប មកកាន់តំណែងថ្មីនេះ ។
ប្រភពព័ត៌មានបញ្ជាក់ថា លោក នូ ស៊ីថា គឺជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បួងឃុំ ដែលធ្លាប់មានបទពិសោធន៍យ៉ាងខ្លាំងក្នុងការប្រព្រឹត្តអំពើពុរកលួយដែលមានជំនាញស្រាប់ ហើយនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យក្រោមអធិបភាពលោក ផា អេងវេន អគ្គនាយករង នៃអគ្គនាយកគយ និងរដ្ឋករ តំណាងរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក និងរដ្ឋករ បានប្រកាសផ្ទេរតំណែងលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ មកកាន់តំណែងជាប្រធានគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ជំនួសលោក ឆែ សុធា វិញ ។
ប្រភពបានបន្តថា ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់យ៉ាងខ្លាំថា ហេតុអ្វីបានជាករណីមានការបែកធ្លាយស្តែងៗហើយ បែរជាមិនមានប្រតិ្តកម្មណាមួយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ ស្ថាប័នអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សោះអញ្ចឹង តើការប្រមូលពន្ធជាតិបានយ៉ាងដូចម្តេចទៅ ? គេមិនដឹងថា តើមានរឿងអ្វីនៅក្នុងនោះទេ ? ប៉ុន្តែយ៉ាងណាពលរដ្ឋស្នើសុំឲ្យអស់លោកពុករលួយកុំបើកចំហរខ្លាំងពេក ។
ជុំវិញព័ត៌មានខាងលើ ទូរទស្សន៍ស៊ីអិនអាយ ព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យមិនទាន់បាននៅឡើយទេ នៅពេលនេះ ។ សូមអរគុណ
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា