ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង លោកនាយក-រងរដ្ឋបាលខណ្ឌ លោកស្រី អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់-ចៅរងសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ផងដែរ ។
ក្នុងនោះ ក្រុមប្រឹក្សាខណ្ឌ បានធ្វើការពិនិត្យ និងអនុម័ត ជាផ្លូវការលើសេចក្តីព្រាង៖
– របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ រយៈពេល ៣ខែ ឆ្នាំ២០១៩ ។
– តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ តាមរយៈយន្តការច្រកចេញចូលតែមួយ រយៈពេល ៣ខែ ឆ្នាំ២០១៩ ។
-ការបង្កើតគណៈកម្មការទាំង៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ៣ ។
– កិច្ចការផ្សេងៗ ។










More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ