Fri. Jun 6th, 2025

ក្មេងសិស្សសាលា៤នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍!

ណ្តាល៖ ក្មេងសិស្សសាលាប្រុសស្រី៤នាក់បានរងរបួសស្រាលនិងសម្ភារៈមួយចំនួនត្រូវរងការខូចខាត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបើកបុកគ្នា រុញចូលដល់ហាងលក់គុយទាវមួយកន្លែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦សីហាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ស្ថិតក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព៌តមានបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកSSANGYONG ISTANA ពណ៍ស ពាក់ផ្លាកលេខ”ភ្នំពេញ” 2AC-4659 បើកបរដោយឈ្មោះ ហាក់ សៀងហេង ភេទប្រុស អាយុ ១៨ឆ្នាំ​ មុខរបរ បើកឡានដឹកសិស្ស(សាលាឯកជន)ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានដឹកសិស្សចំនួន១០នាក់ បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញលុះបើកមកដល់ចំណុចខាងលើបានបង្អង់ល្បឿនបំរ៉ុងបត់ឆ្លងមកខាងឆ្វេងដៃខណៈនោះក៍ត្រូវរថយន្ត១គ្រឿងទៀតម៉ាកNissan diesel ពណ៌ បៃតង ប្រភេទសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3A -8454 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាលលេខ ព្រះសីហនុ 4A-0886បើកបរស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៍ទៅបុករថយន្តម៉ាក SSANGYONG ISTANA ចំពីក្រោយពេញទំហឹង បណ្តាលអោយរថយន្តម៉ាក SSANGYONG ISTANA រេចង្កូតទៅខាងឆ្វេងដៃបុករះម៉ូតូ១គ្រឿងម៉ាក Honda click ពណ៍ស ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពែញ1FK 3032 ដែលម្ចាស់គេចតទុកចោលនៅចិញ្ចើមផ្លូវរងការខូចខាត។រួចហើយរថយន្តនៅមិនទាន់អស់ល្បឿនក៍បុកចូលទៅក្នុងហាងលក់គុយទាវរបស់ឈ្មោះហាក់ ពាន់ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ក៍បង្កទៅជាអណ្តាតភ្លើងឆាបឆេះរថយន្តទូរីសដឹកសិស្សសាលានោះទៀតផង។
តែភ្លាមនោះត្រូវបានប្រជាពលរដ្ធរួមសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយជួយអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងបាញ់ទឹកអស់កន្លះឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន។ចំណែកតៃកុងរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានអោយដឹងថាក្នុងករណីនេះដែរបានបង្កអោយសិស្សសាលា៤នាក់រងរបួសស្រាលគឺ
១- ឈ្មោះ វ៉ា វិទូជុតិម៉ា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ។

២- ឈ្មោះឡេង វិរៈបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។

៣- ឈ្មោះ វ៉ាត តុលា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រកកៀនស្វាយ។

៤- ឈ្មោះ ឈឿន សុគុនលក្ខ័សី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ។ត្រូវបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ខូចខាតសម្ភារៈធុងគុយទាវ១រថយន្តខូចធ្ងន់១គ្រឿង ខូច ស្រាល១គ្រឿង និងម៉ូតូូខូចស្រាល១គ្រឿងទៀត​ ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ក្រោយពេលវាស់វែងរួច។

តាមការសន្និដ្ឋានរបស់នគរបាលជំនាញអោយដឹងថាករណីនេះគ្រោះថ្នាក់បណ្តាលមកពីអ្នកបើករថយន្ត NISSAN បើកធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកមានល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខ កោង មានឧបសគ្គមិនអាចគ្រប់គ្រងល្បឿនបានបង្កគ្រោះដល់យានដទៃ៕ដោយ៖សុឹម សាន់