
ខេត្តមណ្ឌលគីរី :
គ្រួសារមួយក្រីក្រប្រកបមុខរបរ លក់មីឆា លតឆា និងបបរស នៅពេលយប់ បានរៀបរាប់ប្រាប់KDNទាំងទឹកភ្នែកថា៖
ប្អូនប្រុសមានឈ្មោះ ប៉ាន់ គីមហាប់ អាយុ៣៣ឆ្នាំ បានចាកចេញពីស្រុកកំណើតភូមិ បារាយណ៍ ឃុំ ឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយសារនៅស្រុកកំណើត ពុំមានដីធ្លីធំដុំដើម្បីធ្វើស្រែចំការនិងគេ គ្រួសារប្អូនបានសម្រេចចិត្ត លក់ជ្រូកបីក្បាល និងមាន់ទាបន្ថែម ព្រមទាំខ្ចីប្រាក់បងប្អូនខ្លះៗសរុបបាន (១៥០០ដុល្លា )។
គ្រានោះប្អូនបានសម្រេចចិត្ត ធ្វើដំណើរចាកចេញពីទីលំនៅចាស់ ផ្លាស់មករស់នៅខេត្តមណ្ឌលគិរី។
នៅពេលមកដល់ខេត្តមណ្ឌលគិរី រូបគេមិនបានទុកចំណេះដឹងផ្នែកជំនាញ ចុងភៅផងចោលទេ ប្អូនក៏បានសុំគេចូលបំរើការងារនៅក្នុងភោជនីយដ្ឋានមួយ ក្នុងក្រុងសែនមនោរម្យ ដោយការតស៊ូព្យាយាម ទាំងពីរនាក់ប្តីប្រពន្ធ រូបគេក៍សន្សំសំចៃប្រាក់ចំណូលមួយចំនួន ប្អូន ក៏សម្រេចចិត្ត បើកអាជីវកម្មខ្លួនឯង បន្ទាប់រូបគេនិងគ្រួសារបានសម្រេចចិត្តទៅជួលទីតាំង(ផ្ទះ) មួយកន្លែងស្ថិតក្នុងភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាកម្មសិទ្ធិម្ចាស់ឈ្មោះ ទូច ហឿន អតីត(គ្រូបង្រៀន)។
គ្រួសារប្អូន ប៉ាន់ គីមហាប់ បានរៀបរាប់បន្តទៀតថា÷ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ខ្ញុំបាទបានធ្វើ កិច្ចសន្យាជួលដី(ផ្ទះ) ឈ្មោះ ទូច ហឿន ដើម្បីបើកអាជីវកម្មលក់អាហារ(ដោយមានកិច្ចសន្យាយល់ព្រមទាំងសងខាងច្បាស់លាស់) ដោយនៅក្នុងកិច្ចសន្យានោះមានរយៈពេលបីឆ្នាំ ដោយក្នុងតម្លៃ ៦០០០ដុល្លាអាមេរិក ស្របពេលនោះខ្ញុំក៏បានប្រគល់ប្រាក់ចំនួន១០០០ដុល្លាអាមេរិក(តាមកិច្ចព្រមព្រៀង អោយទៅឈ្មោះទូចហឿន )។
ដោយខ្ញុំប្រាប់ទូច ហឿន ថា ៖ថ្ងៃទី១៥ កក្ដដា ឆ្នាំ២០១៩ ខ្ញុំបាទនិងមកបើកអាជីវកម្មនៅទីនោះ(ផ្ទះជួល) ស្រាប់តែឈ្មោះទូច ហឿន គេចវេស មិនព្រមជួលដីផ្ទះ មកអោយខ្ញុំបាទទេ ព្រមទាំងមិនបានប្រគល់ទឹកប្រាក់១០០០ដុល្លាអាមេរិក អោយខ្ញុំវិញផងដែរ។
បញ្ហាដែលកើតឡើងក្នុងរឿងនោះ បានធ្វើឲ្យគ្រសារប្អូនជួបនូវកង្វះខាតក្នុងជីវភាពយ៉ាងខ្លាំង។
ដូចបានរៀបរាប់ខាងលើ គ្រួសារប្អូនក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យម្ដងរួចហើយក្នុងរយៈពេលមួយខែមកនេះ ពុំទាន់ឃើញមានចំណាត់ការណាមួយពីអធិការក្រុងសែនមនោរម្យនោះឡើយ។
គ្រានោះភាពក្រលំបាកបានលោមកគ្របដន្តប់ដល់ជីវភាពក្នុងគ្រួសារខ្ញុំយ៉ាងគំហ៊ុក ទើបគ្រួសារខ្ញុំបាទសម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តមណ្ឌលគិរីជាថ្មីម្តងទៀត។
ចុងបញ្ចប់ គ្រួសារប្អូនបានលើកម្រាមដៃទាំងដប់ សុំបួងសួងដល់អ្នកមានចិត្តបុណ្យ ដើម្បីជួយរកយុត្តិធម៌ជូនគ្រួសារប្អូនដ៍កំសត់វេទនានេះផង៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់