(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំណត់នូវរចនាសម្ព័ន្ធ និងរបៀបរបបការងារឱ្យបានច្បាស់លាស់ហើយ។
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ អនុក្រឹត្យនេះមានចំនួន ៧ជំពូក និង១៤មាត្រា។
យោងតាមអនុក្រឹត្យដែល អង្គភាពសារព័ត៌មានខ្មែរឯករាជ្យទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពនៃការងារព័ត៌មានជូនដល់សាធារណជនជាតិ និងអន្តរជាតិអំពីការងារ សមិទ្ធផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងអនុក្រឹត្យបានបញ្ជាក់ផងដែរថា សមាសភាពរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានឥស្សរជនមួយរូបទទួលបន្ទុកលើកិច្ចការនាំពាក្យរាជរដ្ឋាភិបាលជាប្រធានអង្គភាព និងអ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗជាអនុប្រធាន និងសមាជិក ដែលកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានទីប្រឹក្សា និងក្រុមជំនួយការ ហើយអនុប្រធាន និងសមាជិកត្រូវបំបេញការងារតាមការកំណត់របស់ប្រធាន៕





More Stories
នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិនចុងសប្តាហ៍នេះ
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»