បន្ទាយមានជ័យ៖ ផ្ទាំងប៉ាណូ ឬ ផ្ទាំងយីហោរបស់ជនបរទេសមួយចំនួន ពិសេសជនជាតិចិន ដែលកំពុងប្រកបមុខរបររកស៊ី ធ្វើសេវាកម្ម នឹងធ្វើពាណិជ្ជកម្មទាំងឡាយនៅក្រុងប៉ោយប៉ែតត្រូវបានបកទម្លាក់ចុះកាលពីម្សិលមិញនាថ្ងៃទី២០ សីហា២០១៩។
នេះបើយោងតាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងវប្បធម៍និងវិចិត្រសិល្បះ និងការចង្អុលបង្ហាញពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យលើការដាក់តាំងផ្ទាំងប៉ាណូ ឬ ផ្ទាំងយីហោរបស់ជនបរទេសមួយចំនួន ពិសេសជនជាតិចិន។
លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យឲ្យដឹងថា៖ ផ្ទាំងប៉ាណូ ឬ ផ្ទាំងផ្សាយពាណិជ្ជកម្មនេះ គឺជាគ្រឿងបង្ហាញ និងផ្សព្វផ្សាយ យីហោ ឬ មុខទំនិញសំដៅទាក់ទាញអតិថិជន ក្នុងគោលបំណងធ្វើអាជីវកម្ម។ ក្រុមការងារបានពិនិត្យឃើញថា ផ្ទាំងយីហោទាំងនោះ គឺមិនសមស្រប គ្មានខ្លឹមសារត្រឹមត្រូវ ខុសអក្ខរាវិរុទ្ធ មានទំហំធំជាងអក្សរខ្មែរ ឬខ្លះគ្មានអក្សរខ្មែរជាម្ចាស់ប្រទេសទៅទៀតជាដើម។
លោកបានបន្តថា ហេតុនេះហើយ ការដែលក្រុមមន្ត្រីពាក់ព័ន្ធ ចុះមកត្រួតពិនិត្យនូវផ្ទាំងប៉ាណូឬ ផ្ទាំងផ្សាយពាណិជ្ជកម្ម នាពេលនេះ គឺមានគោលបំណងធ្វើការអប់រំដល់ម្ខាស់/ អ្នកគ្រប់គ្រង /ជួលនៃហាងជនបរទេស ទាំងឡាយក្នុងក្រុងប៉ោយប៉ែតត្រូវតែសុំច្បាប់ចុះបញ្ជីពីក្រសួងពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ។
ផ្ទាំងផ្សាយ ឬស្លាកយីហោ ត្រូវសរសេរជាអក្សរខ្មែរនៅជួរខាងលើហើយមានទំហំធំជាង២ដងនៃអក្សរបរទេសពីក្រោម ហើយត្រូវតាមអក្ខរាវិវុទ្ខ។
ក្នុងនោះម្ខាស់ហាងខ្លះក៏យល់ព្រមដកចេញឬបំផ្លាញចោលនូវប៉ាណូ ម៉ាកស្លាកយីហោ មួយចំនួនដែលធ្វើខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងរិចិត្រសីល្បៈ ៕





More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល