ភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចុះទៅឫត់ខ្លួនបាន ដកហូតថ្នាំញៀន៨កញ្ចប់តូច កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមលោក វ៉ា សាវឿន ចៅសង្កាត់ចមចៅ៣ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ជុំវិញសន្តិសុខ នៅចំណុចខាងលើ មានប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងអាជ្ញាធរ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅ៣ ចុះទៅចាប់ឃាត់ខ្លួនដល់ក្នុងបន្ទប់ជួល ដែលក្រុមជនសង្ស័យកំពុងពពាក់ពពូនគ្នា ក្នុងនោះមានម្ចាស់បន្ទប់២នាក់ ស្រី១នាក់ បុរស៥នាក់ទៀត និងរកឃើញថ្នាំញៀន ជារបស់ ជនសង្ស័យ៦នាក់ ហើយឃាត់នាំមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនិងពាក់ព័ន្ធ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ៣ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕




More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល