ភ្នំពេញ ៖ អគ្គីភ័យមួយបានកើតឡើង នៅក្នុងរោងចក្រ ឌីន លីង ហ្គាមុិនឯ.ក យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុុធទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ផ្លូវបេតុង ស្ថិតនៅភូមិជម្ពូវ័ន្ត៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះឃ្លាំងស្តុកកម្ទិចកំណាត់ មានទំហំ៨ម៉ែត្រគុណនិង១២ម៉ែត្រ ជញ្ជាំងថ្មប្រក់ស័ង្កសី ដែលមានម្ចាស់រោងចក្រឈ្មោះ វ៉ង ជីអួយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិតៃវ៉ាន់។ មូលហេតុដោយសារ ឆ្លងចរន្តអគ្គីសនី។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យ បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលាម៉ោង១១និង៣០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល ទេីបអគ្គីភ័យរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង និងពុំបណ្ដាលឱ្យមានអ្នករងរបួសនោះទេ៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល