ភ្នំពេញ៖កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋចោមចៅទី១ ចោមចៅ២ សហការជាមួយ កម្លាំងសមត្ថកិច្ច អន្តរាគមន៏ខណ្ឌពោធិ៍សែនជ័យបានដេញចាប់ក្មេងទំនេីង ពីរក្រុមកំពុងតែបើកការប្រយុទ្ធវ៉ៃតប់គ្នាមាន ដាវមាន ដំបង ដុំឥដ្ឋ បង្កឱ្យមានការ ការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច នៅផ្លូវបេតុងកែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យមានចំនួន ៦នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់យកទៅសួរនាំនៅអធិការខណ្ឌពោធិ៍សែនជ័យ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគេឃើញក្មេងស្ទាវ ២ក្រុមបានបើកការប្រយុទ្ធកាប់ចាក់គ្នាមានដាវដំបងដុំថ្ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកអន្តរាគមន៏ភ្លាមៗ។
ខណៈពេលនោះកម្លាំងល្បាតប៉ុស្តិ៍ចោមចៅ ទី ១ បានចូលទៅឃាត់ ស្រាប់តែក្មេងស្ទាវទាំងនោះបានតដៃវ៉ៃមកលើសមត្ថកិច្ចវិញ បណ្តាលឲ្យរងរបួសជើងមន្រ្តីនគរបាលម្នាក់ ទើបស្នើសុំកម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ និងនគរបាលចោមចៅ២ មកបន្ថែមឲ្យដេញចាប់ក្មេងស្ទាវទាំងនោះរហូតដល់ស្តុបទួលពង្រ ចាប់បានចំនួន៦នាក់និងម៉ូតូ៣គ្រឿង ព្រមទាំងដាវមួយដើមផង។បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមទាំងវត្ថុតាងម៉ូតូ២ គ្រឿងនិងដាវមួយដើម ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យ និងបន្តទៅតាមនិតិវិធីនែច្បាប់៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល