បាត់ដំបង ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី ២២ខែ កញ្ញា ឆ្នាំ២០១៩ មានករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើត) មួយកេីតឡេីង នៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ជនសង័្សយរូបនោះឈ្មោះ លុយ សុធី(ហៅជយ) ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលេី បានប្រើកាំបិតកាប់ទៅលើឪពុកម្តាយបង្កេីតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនោះ គឺ៖ ១-ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ៦៧ឆ្នាំ (ឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ ។២-ឈ្មោះ ស៊ុន ភាន ភេទស្រីអាយុ៦២ឆ្នាំវ(ម្ដាយបង្កើត) រងរបួសស្រាល ។នៅពេលទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានចាត់ចែងធ្វេីការស្រាវជ្រាវ រហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង័្សយ ជាកូនឈ្មោះលុយសុធី (ហៅជយ)នេះបានព្រមទាំងដកហូតយកកាំបិតជាភស្តុតាង នាថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩។

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល