Thu. Apr 25th, 2024

ព្រះ​មហាក្សត្រ​កម្ពុជា​បាន​អបអ​រសាទរ​ខួប​ទី​៧០នៃ​ការ​បង្កើត​សា​ធារណរដ្ឋ​ប្រជា​មានិត​ចិន​

ព្រះ​បាទ​នរោត្តម សីហមុនីព្រះ​មហាក្សត្រ​កម្ពុជា​បាន​អបអរសាទរ​ខួប​ទី​៧០នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។ប្រទេស​ចិន​ដែល​ដឹក​នាំ​ដោយ​របប​កុម្មុយនិស្ត​បែ​បម៉ៅ​និយម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១​ ខែ​តុលា​ ឆ្នាំ​១៩៤៩។នៅ​ចំ​ខួប​កំណើត​៧០​ឆ្នាំនៃ​ការ​បង្កើត​រដ្ឋ​កម្មុយនិស្តនៅ​ថ្ងៃ​អង្គារនេះ ប្រទេស​ចិន​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​យ៉ាង​ធំនៅទី​លាន​ធាន​អាន់ម៉េន ដែល​នៅ​ទីនេះ​មាន​បាតុករ​ជា​និស្សិតរាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ឆ្នាំ​១៩៨៩។ក្នុង​ព្រះ​រាជ​សារ​ដែល​ត្រូវ​បណ្តាញ​ផ្សព្វ​ផ្សាយ​ទទួល​បាន​នៅថ្ងៃនេះ ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ទ្រង់​ព្រះ​សំណេរ​ទៅ​កាន់​លោកស៊ី ជិនពីង ​ប្រធានា​ធិបតី​ចិន ដោយ​សម្តែង​នូវ​«ការ​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​និង​ដោយ​អស់​ពី​ដួង​ចិត្ត»​ ចំពោះ​ខួប​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ។ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​មាន​ព្រះរាជ​ឱង្កា​សង្កត់​ធ្ងន់​ថា ​«ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិនបាន​រីក​រាយ​នឹង​សន្តិភាព ​ស្ថិរភាព ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នេះរីក​ចម្រើន​រុង​រឿង»។បន្ថែម​ពី​នោះ​ទៀត​ព្រះ​មហាក្សត្របាន​គូស​បញ្ជាក់​ពី​ការ​បន្ត​ពង្រីក​ទំនាក់​ទំនងទ្វេ​ភាគី​រវាងកម្ពុជា​និង​ចិន​ឲ្យ​ «កាន់​តែ​ស៊ីជម្រៅ​រវាង​ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​រាប់​តំណ​ទៅទៀត»។ ជាមួយ​គ្នា​នេះ​ព្រះ​មហាក្សត្រ​ធានា​អះអាង​ចំពោះ​ប្រធានាធិបតី​ចិន​ លោកស៊ី ជិនពីងថា​ «ព្រះរាជាណាចក្រ​កម្ពុជា​ជានិច្ចកាល​នឹង​នៅ​តែ​កៀក​ជាមួយ​សាធារណរដ្ឋប្រជាមានិត​ចិន​ ហើយ​ប្រកាន់​ខ្ជាប់​យ៉ាង​មុតមាំ​នូវ​គោលនយោបាយ​ចិន​តែ​មួយ»។ជាមួយ​គ្នា​នេះ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​សារព័ត៌មាន​រដ្ឋ​ចិន​ Xinhua ​កាល​ពី​ខែ​កញ្ញា ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៏បាន​លើក​ពី​កិច្ច​សហ​ប្រតិបត្តិការ​ជា​យុទ្ធ​សាស្ត្រ​ជាមួយ​ប្រទេស​ចិន ​ព្រម​ទាំង​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​ឥត​ងាក​រេ​នៃ​នយោបាយ​ចិន​តែមួយ​ផង​ដែរ។សម្តេចហ៊ុន សែន ​បាន​លើក​តម្កើង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ​ដោយ​ចាត់​ទុក​ប្រទេស​ចិន​ជា​បង​ប្អូន​ដ៍ល្អ៕រូបថតឯកសារ

You may have missed