ភ្នំពេញ)៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បើយោងតាមសេចក្តីជូនដំណឹងផេកផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (ហៅកាត់CCA) បានឲ្យដឹងថា ឧបាសិកា លីម ម៉េងហូយ ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃអង្គារ ៣កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង១២ និង ៣៥នាទី ថ្ងៃត្រង់ដោយជរាពាធ។

ក្នុងសេចក្តីជូនដំណឹងនេះ ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងបុគ្គលិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(ហៅកាត់ថាCCA)បានសម្តែងក្តីសោកស្តាយក្តុកក្តួល ក្រៀមក្រំ ជាទីបំផុត ដែលឧបាសិកា លីម ម៉េងហូយ បានទទួលមរណភាពនាពេលនេះ។

កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅផ្ទះលេខៈ១៩ ផ្លូវលេខៈ០៤ ក្នុងបុរីអង្គរភ្នំពេញ(គម្រោងទី២)ដែលស្ថិតនៅភូមិ បន្លាស្អិត សង្កាត់ឃ្មូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សេចក្តីជូនដំណឹងខាងលើនេះ ចាត់ទុកជាការអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា អញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា