Wed. Jun 4th, 2025

លោក ប៉ែន កុសល ចៅហ្វាយខេត្តលោក ម៉ែន លីស្នងការខេត្តឧត្តមានជ័យទំនងជាមានភាគហ៊ុន ទើបល្បែងភ្នាល់បាញ់កាំជ្រួចឃ្នះចាញ់រាប់មឺនដុល្លារលើខ្នងភ្នំជាំស្រងាំ មិនមានអ្នកបង្ក្រាប!

ឧត្តរមានជ័យ៖ ការ​ប្រកាសឲ្យ”បិទល្បែងអនឡាញ​”​នៅពេល​ថ្មីៗកន្លងមកនេះ​ ស្រាប់តែមាន​”​បើក​ល្បែងបាញ់កាំជ្រួច”​គឺ​ជាល្បែងប្រ​ភេទថ្មីមួយទៀត​ដែ​លកំពុង​ពេញនិយមបំផុតនៅ​ក្នុងខេត្តឧត្តរមាន​ជ័យ ដែល​ខុសប្លែកពី​សា​រាចរ​ណែនាំរបស់រាជ​រ​ដ្ឋាភិបាល​ ហើយបានបើក​លេងយ៉ាងចំហរ​ជាការផ្តល់ឱកាសឲ្យ​អ្នកលេងភ្នាល់ដាក់​លុយរាប់ពាន់ រាប់មុឺនដុល្លារឯណោះ​ ដែលមានទីតាំងស្ថិ​តនៅលើភ្នំច្រកជាំស្រងាំ ព្រំប្រទ​ល់កម្ពុជា​-ថៃ ក្នុងខេ​ត្តឧត្តរមានជ័យ។​

ប្រជា​ពលរដ្ឋដែលរស់នៅក្បែរ​ច្រកអូរស្មាច់នេះ គាត់បានសំដែងការមិនពេញចិត្តជាខ្លាំងចំពោះអាជ្ញាធរក្នុងមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដែលបណ្ដោយឲ្យល្បែងប្រភេទនេះនៅដំណើរការលេង​យ៉ាងព្រហើន​ ដោយ​បាន​បង្កឲ្យ​មានភាពរញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ធ្វើ​ឲ្យមានភាព​អនា​ធិបតេយ្យនៅលើភ្នំច្រកជាំស្រងាំនេះតែម្តង​។ មិនតែ​ប៉ុ​ណ្ណោះ​​ ពួកគាត់តែងតែ​រងនូវការរំខានពីសំឡេ​ងខ្លាំងៗពេលបាញ់កាំជ្រួច​ម្តងៗ បណ្តាលឲ្យ​ពួក​គាត់មានការភ័យខ្លាចជា​មួយនឹងសំឡេ​ងលាន់ឮ​កងរំពង​ និងមានផ្សែងហុ​យស្រោច​ពេញតំបន់​ពួកគាត់រស់នៅ​ស្ទើរឈ្លក់​គាំងបេះដូងស្លាប់​ម្តងៗ។

តាម​ការអះអាង​មន្ត្រីក្នុង​ស្រុកអន្លង់វែង បាន​ឲ្យ​ដឹងថា ទីតាំង​លេងល្បែង​បាញ់​កាំ​ជ្រួច​គឺ​នៅ​ចំណុច​លើភ្នំជាំស្រងាំ ព្រំប្រទល់​ខ្មែរ​-​សៀម ក្នុងស្រុកអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ជាពិសេសលោកស្នងការនឹង ចៅហ្វាយខេត្ត លោក ប៉ែន កុសលទើបល្បែងនេះ​អាច​ដំណើរការ​យ៉ាង​រលូន​បានដោយមិនមានអ្នករំខាន។

មន្ត្រីម្នាក់ដែលមិនពេញចិត្តបានឲ្យដឹងថា នៅពេល​ធ្វើកាបា​ញ់​កាំជ្រួច​ម្ដង​ៗ​លាន់ឮ​សំឡេង​ខ្ទ័រ​មេឃ ហើយ​មាន​ផ្សែងហុយ​យ៉ាងខ្លាំង​ពេញ​ខាងលើ​តំបន់​ច្រ​ក​ជាំស្រងាំផ្សែងអួអាប់ពេញមេឃ តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​និ​ង​សមត្ថកិច្ច​មូលដ្ឋាន​ណា​ចុះទៅ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ល្បែង​បាញ់​កាំជ្រួច​ដែលជា​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះរាលដា​ល​កាន់តែខ្លាំង​ថែមទៀត​ ធ្វើឲ្យប៉ះពាល់សុខភា​ពប្រជាពលរដ្ឋ​និងខូចបរិស្ថាន​យ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំងបំផុត​។​

សមត្ថកិច្ចព្រំដែនបានលួចបង្ហើបឲ្យដឹងទៀតថា​ នៅតាម​ព្រំដែន​កម្ពុ​ជា-​ថៃលើភ្នំជាំស្រងាំដែល​កំពុង​មាន​​ការ​បើក​លេងល្បែង​ភ្នាល់ដាក់លុយ​បាញ់​កាំជ្រួចរាប់មឺនដុល្លារ បានធ្វើឲ្យមានការភ្ញាក់ផ្អើល​ល្បីល្បាញ​កាន់តែខ្លាំង​ឡើងក្នុងខេត្តឧត្តរមានជ័​យ ដែលមានអ្នកវេចលុយ​មកលេង​យ៉ាងគគ្រឹក​គគ្រេង​ទាំងភាគីថៃ​និងខ្មែរ​ដូចហែរកឋិន​ ចេញ​ចូលម៉ាសេរីដោយគ្មានមន្ត្រី​សម្ថកិច្ចព្រំដែនណា​ហាមឃាត់​នោះឡើយ។​

សូមបញ្ជាក់ថា ក្នុងការ​ភ្នាល់​បាញ់​កាំជ្រួច​ម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ ហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះ សង្ស័យជា​ឆ្នាំងបាយ​របសលោក ម៉ែន លី នឹងចៅហ្វាយខេត្ត លោក ប៉ែន កុសល ទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់បាញ់កាំជ្រួច​កើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជន បាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ សម្តេចក្រឡាហោម ស ខេង រដ្ធមន្ត្រីក្រសួងមហាផ្ទៃ គួរចាត់វិធានការលើ លោក ប៉ែន កុសលអភិបាលនៃគណៈអភិ​បាលខេត្តឧត្តរមានជ័យ និង​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្តរមាន​ជ័យ ដែលកំពង់បើកដៃឲ្យមានល្បែង​បាញ់​កាំ​ជ្រួច​នៅក្នុងស្រុកអន្លង់វែង ចំណុច​លើភ្នំជាំច្រកជាំស្រងាំ។

ប្រសិនបើជា​លោកស្នងការនឹងចៅហ្វាយខេត្តពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រយោ​ជន៍ផ្ទាល់ខ្លួន​ទេនោះ គឺត្រូវតែហ៊ាន​បង្ហាញ​ជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ទៅហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ? ៕