ដោយសារឥទ្ធិពលគ្រឿងញៀន បុរសម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ ហួត បានយកកូនកាំបិតចាក់ចុងដង្ហើមខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខប៉ារាមិច កាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចឲ្យដឹងថា ជននេះជក់ថ្នាំញៀនខ្លាំងពេករហូត ឪពុក ម្តាយដេញចេញពីផ្ទះ ដើរស្នាក់នៅផ្ទះគេទុកចោល ក្នុងក្រុងប៉ោយប៉ែត ហើយក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានរួចផុតពីសេចក្តីស្លាប់ផងដែរ ។

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល