Thu. Mar 28th, 2024

 

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ខែវិច្ឆិកានេះ បានប្រគល់ម៉ូតូរឺម៉ក ដឹកសំរាមបែបទំនើបៗ ដែលអាចបែនចាក់សំរាមបានជាច្រើនគ្រឿង ដល់ខណ្ឌចំនួន០៤សម្រាប់ត្រៀមក្នុងការចូលរួមថែរក្សា អនាម័យ បរិស្ថាននិងសោភ័ណ្ឌភាព រាជធានី ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនឹងឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីប្រគល់ ម៉ូតូរឺម៉កដឹកសំរាមជូនខណ្ឌទាំងបួននេះបានធ្វើឡើងក្រោមវត្តមាន លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ។ ខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះ រួមមាន៖ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រគល់ជូនបន្តទៅគ្រប់សង្កាត់ទាំងអស់ក្នុងខណ្ឌទាំងបួននេះ ខណៈដែលខណ្ឌទាំងបួនសុទ្ធតែជាខណ្ឌសំខាន់ៗនិងសកម្មបំផុត ក្នុងការត្រៀមប្រមូលយកសំរាម និងសំអាតដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យ បរិស្ថាន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងធ្វើនៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង។

បើតាមការបញ្ជាក់ ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ ងាយស្រួល ក្នុងការនាំយកកាក់សំណល ទៅចាក់ ឬ ប្រមូលផ្តុំនៅទីលាន ចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារប្រមូលសំរាមនិងថែរក្សាបរិស្ថានអនាម័យ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អោយបានល្អប្រសើរ ជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលមានកន្លងមក ខណៈដែលក្រុមហ៊ុនស៊ិនទ្រី ទទួលបន្ទុកក្នុងការប្រមូលសំរាម៕

You may have missed