Sat. Apr 20th, 2024

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចូលក្នុងប្រទេសរបស់ខ្លួននោះទេ។សម្តេចថ្លែងដូច្នេះ សំដៅលើលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សប្រឆាំងមួយនេះដែលមានសញ្ជាតិអាមេរិក។ សម្តេចបានបន្ថែមថា ប្រទេសទាំងនេះ​មាន​កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនិងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាគេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reutersបានចុះផ្សាយថាអាជ្ញាធរម៉ាឡេស៊ីបានចាប់និងឃុំខ្លួនលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ី និងសមាជិកគណបក្សផ្សេងៗទៀត ដែលបាននិរទេសក្រៅប្រទេសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។

You may have missed