កាលពីថ្ងៃចន្ទបាតុករម្នាក់បានត្រូវរងរបួសជាទម្ងន់ដោយប៉ូលិសក្រុងហុងកុងនៅក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលរីកកាន់តែធំឡើង។រូបភាពវីដេអូ បានបង្ហាញពីមន្រ្តីប៉ូលិសម្នាក់ បានដកកាំភ្លើងបាញ់ទៅលើបាតុករពាក់ស្រោមមុខនៅពេលដែលប៉ូលិសនោះ បានប៉ុនប៉ងចាប់ខ្លួនបាតុករនោះ។ បន្ទាប់មកមន្រ្តីប៉ូលិសនោះ បានបើកការបាញ់ប្រហារលើបាតុករទី២ដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដែលបានមកជិតអ្នកទាំង២។ប៉ូលិសក្រុងហុងកុង បានបញ្ជាក់ថា បាតុករម្នាក់ បានត្រូវប៉ូលិសបាញ់។ ពួកអាជ្ញាធរមន្ទីរពេទ្យ និយាយថា បាតុករត្រូវរបួសនោះ មានស្ថានភាពធ្ងន់ធ្ងរ។ការបាញ់នោះ បានកើតមានឡើងនៅពេលដែលបាតុកម្មនៅចុងសប្តាហ៍ដែលបានជំរុញឲ្យដែនដីចិនធ្លាក់ចូលក្នុងភាពចលាចលអស់រយៈពេល៥ខែ។ ក្រុមបាតុករពាក់ស្រោមមុខ បានបិទផ្លូវសំខាន់ៗ និងបណ្តាញរទេះភ្លើងក្នុងក្រុង ហើយបានបំផ្លាញកន្លែងពាណិជ្ជកម្មជាច្រើន។ប៉ូលិសបានធ្វើការឆ្លើយតបវិញដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកដើម្បីបំបែកបាតុកម្មនៅផ្នែកនានានៅក្នុងទីក្រុង រួមមានបរិវេណសាកលវិទ្យាល័យពហុបច្ចេកទេសក្នុងទីក្រុងហុងកុងផង។ក៏មានសេចក្តីរាយការណ៍ដែរថា បុរសម្នាក់បានដុតខ្លួនបន្ទាប់ពីបុរសនោះ បានចាក់សាំងលើខ្លួនដែលជាសកម្មភាពដែលលោកស្រី Carrie Lam នាយកប្រតិបត្តិហុងកុងបានចាត់ទុកថាជា «ការរំលោភសន្តិសុខ និងនីតិរដ្ឋយ៉ាងខ្លាំង»។បាតុកម្មនេះ កាលពីដំបូងបានបណ្តាលមកពីសេចក្តីព្រាងច្បាប់បត្យាប័នដែលនឹងអនុញ្ញាតឲ្យជនសង្ស័យជាឧក្រិដ្ឋជនត្រូវបញ្ជូនទៅកាន់ចិនដីគោកដើម្បីប្រឈមការ កាត់ទោស។ ក៏ប៉ុន្តែ ចាប់តាំងពីពេលនោះមក បានវិវត្តន៍ទៅជាការទាមទារឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យ៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល