
- ខេត្តព្រះសីហនុ៖
វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៥នាក់ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុង+ខេត្តព្រះសីហនុ (មុខពន្ធនាគារខេត្ត ផ្លូវក្បាលឆាយ)។
+លទ្ឋផលធ្វេីការឃាត់ខ្លួនបាន ៖
- ជនសង្ស័យជនជាតិចិន ចំនួន០២នាក់ (ភេទប្រុស) និងវត្ថុតាងពាក់ព័ន្ឋ ធ្វើសកម្មភាពមួយចំនួន។
-ជួយសង្រ្គោះជនរងគ្រោះជនជាតិចិន ចំនួន០៤នាក់ (ភេទប្រុស)
បច្ចុប្បន្នជនល្មើសរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមកកាន់បញ្ជាការដ្ឋានអ.ហខេត្ត ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត។
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម