
ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណះអភិបាលខណ្ឌកំបូល បានសរសេរថា «ការព្យាយាមគង់បានសំរេច»។
ការលើកឡើងដូច្នេះ នៅក្នុងឳកាសរៀបចំពិធីពិសារបាយសាមគ្គី ជូនដល់កីឡាករចំណុះទូកចំនួនពីរ ដែលទទូលបានជ័យលេខភី ដ៏ត្រចះត្រចង់នៅឆ្នាំនេះ។ ដោយពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ២រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកអភិបាល បានរៀបរាប់ថា ទូក២របស់វត្តភ្នៀតសិម្ពលី ស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល គឺទូកដែលមានឈ្មោះ «ភ្នៀតសិម្ពលីកំបូលសែនជ័យ» និងទូកឈ្មោះ «តេជៈចេស្តាសុខាមានជ័យ» បានខកខានមិនបានទទួលជ័យលាភីលេខ១ ជាងម្ភៃឆ្នាំមកហេីយ ក៏ប៉ុន្តែ
ដោយសារការព្យាយាម និងការយកចិត្តទុកដាក់ស្រលាញ់កីឡទូក ង ពីសំណាក់ព្រះសេរីកុសល សំសុខា ព្រះអនុគុណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី ព្រមទាំងមានការឧបត្ថម្ភគាំទ្រពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងលោក លោកស្រីអភិបាលរង លោកចៅសង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅខណ្ឌកំបូល បានធ្វេីអោយទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈការចូលរួមព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយទូក ភ្នៀតសិម្ពលីកំបូលសែនជ័យ ទទួលបានជ័យលាភីលេខ១ និងទូកតេជៈចេស្តាសុខាមានជ័យ ទទួលបានជ័យលាភីលេខ៣។
ដេីម្បីជាការលេីកទឹកចិត្ត ដល់ការខិតខំរបស់កីឡាករទូកទាំងពីរ គណៈអភិបាលខណ្ឌ និងព្រះសេរីកុសល និងមានការឧបត្ថម្ភពីសំណាក់ ឯកឧត្តម វ៉ា សុធា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ស្នោរ បានរៀបចំពិធីពិសារបាយសាមគ្គី ជូនដល់កីឡាករចំណុះទូកទាំង២ ក្រោមបរិយាកាសរីករាយក្រៃលែង៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ