
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសសូមបងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោក គេអូសទាញ អោយធ្វើរដ្ឋប្រហារមិនបានសម្រេច សូមវិលចូលផ្ទះវិញ និងសម្តេចក្នុងនាមជា ប្រធាននីតិប្រតិបត្តិ បានជម្រាប ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គប្បីដក ឬលុបដីកាកោះហៅ ដើម្បីឱ្យបងប្អូន បានវិលត្រឡប់មកផ្ទះវិញ ជួបជុំក្រុមគ្រួសារ ។
សម្ដេចបានបញ្ជាក់ថា ការពិតនៅពេលដែលគេត្រូវការប្រើបងប្អូន រុញអោយធ្វើអំពើខុសច្បាប់ អ្វីមិនបានសម្រេចហើយ គឺគេទុកបងប្អូនចោល ឱ្យប្រឈមនឹងទុក្ខទោសតែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា មិនបានសម្រេច កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ ក៏ចេញទៅក្រៅប្រទេសវិញ ដោយសុខស្រួល តែ បងប្អូន ត្រូវរងទុក្ខតែម្នាក់ឯង យ៉ាងឈឺចាប់បំផុត។
ជាទឹកចិត្តដ៏ជ្រាលជ្រៅ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជាពលរដ្ឋ ស្រក់តទៅទៀតឡើយ។ សម្តេចតេ អាណិតស្រឡាញ់បងប្អូន ដែលចាញ់បោកគេ និងបានលើកលែងទោស ឱ្យបងប្អូន ដើម្បីបានវិលត្រឡប់ មករស់នៅជួបជុំ ក្រុមគ្រួសារវិញ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចនគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ជាអ្នកជិតខាងល្អ និងជាមិត្តល្អ រស់នៅសុខសប្បាយជាមួយគ្នា កុំឱ្យមានការភ័យខ្លាចឱ្យសោះ ៕





More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា