
នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេច នោះ សម្តេចតេជោ បានស្នើអោយក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំ តាមរយៈការស្នើសុំពីសាមីខ្លួន ពីក្រុមគ្រួសារ ឬពីមេធាវី។សម្តេចតេជោហ៊ុនសែនបានចាត់ទុកបងប្អូនទាំងអស់នោះជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការណ៍មក សម្តេចតេជោតាមរយៈ Facebook ផ្ទាល់របស់ សម្តេច ក៏បានដែរ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា