ករណី មនុស្សស្លាប់
.. ម៉ោងដឹងកើតហេតុ ១៣:២០ នាទីថ្ងៃអង្គារ៨រោចខែកត្តិកឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃ១៩ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំណុចក្រុមទី១៤ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
l.ជនរងគ្រោះឈ្មោះចុប សំណាងភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិឃុំកើតហេតុ មុខរបរ ធ្វើស្រែ។
ll.ព័ត៌មាន
.. តាមការបំភ្លឺរបស់ឈ្មោះរិន ឈៀងភេទស្រីអាយុ៦៦ឆ្នាំដែលជាម្តាយបង្កើតរបស់ជនរងគ្រោះមុខរបរធ្វើស្រែបានបំភ្លឺប្រាប់ថានៅម៉ោង៥ល្ងាចថ្ងៃទី១៨.១១.២០១៩ថាខ្លួនបានអបរំណែនាំកូនខ្លួនដែលជាជនរងគ្រោះអោយឈប់ប្រើប្រាស់ថ្នាំញៀនហើយកូនខ្លួនជាជនរងគ្រោះបានឆ្លើយថាខ្ញុំខុសហើយម៉ែ ក្រោយមកកូនរបស់បានទៅផឹកអស់ចំនួន២ឬ៣កំប៉ុងក្រោយពីផឹករួចជនរងគ្រោះដែលកូនរបស់បានមកសំពះជំរាបលាខ្លួននិងឳពុកថាកូនទៅឆ្ងាយហើយអស់កម្មពៀជាមួយពុកម៉ែហើយ លុះដល់យប់ឡើងកូនរបស់ខ្លួនដែលជាជនរងគ្រោះអត់ដេកដើរឡើងដើរចុះលើផ្ទះលុះដល់ម៉ោង៤ទាបភ្លឺថ្ងៃទី១៩.១១.២០១៩ខ្លួនបានឃើញកូនកាន់ពិលចេញផ្ទះស្មានតែទៅមើលអន្ទាក់កណ្តុរលុះដល់ម៉ោង១ជាងរសៀលថ្ងៃខែឆ្នាំដ៍ដែលស្រាប់ឈ្មោះប៊ុន វីរះភេទប្រុសអាយុ៤៦ឆ្នាំដែលជាអ្នកជិតខាងប្រាប់ថាអាសំណាងដែលជាកូនរបស់ខ្លួនបានចងកនៅចម្ការតាង៉ែនរបស់ឈ្មោះប៉ូលីហើយខ្លួនក៏នាំគ្នាទៅមើលឃើញកូនរបស់ខ្លួនចងកនិងដើមតាង៉ែនស្លាប់មែន។
llI.សន្និដ្ឋាន
សពជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លួនឯង។
មូលហេតុ ប្រើប្រាស់ថ្នាំញៀន។
សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។





More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល