Thu. Mar 28th, 2024

 

 

ភ្នំពេញ ៖ នៅថ្ងៃពុធ ​៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩ព្រឹក លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌដូនពេញ រួមជាមួយសហការីបានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ គ្រួសារសពចំនួន ០២គ្រួសារ។

គ្រួសារសពខាងលើរួមមាន ៖ ទី១- ឧបាសក ទូច សៀកខេង ឪពុកក្មេក លោក ហេង លេង ប្រធានការិយាល័យអប់រំយុវជន និងកីឡាខណ្ឌដូនពេញ និងទី២-ឧបាសក ប៉ាង គីម ឪពុក លោក ឡុង គីមប៊ុនហុក ប្រជាការពារខណ្ឌដូនពេញ ។

សំរាប់បច្ច័យចូលបុណ្យ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ០១បាវ, ទឹកសុទ្ធ ០២កេស, ទឹកបាកាស ០១កេស, ទឹកក្រូច ០១កេស, ទឹកត្រី, ទឹកស៊ីអ៉ីវ ០២យួរ រួមនឹងថវិកាចំនួន ៤០០,០០០រៀល ផងដែរ។

ក្នុង​ឱកាសនោះដែរ ភរិយា លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ​ ៕


 

You may have missed