Sun. May 19th, 2024

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ អង្គារ ១៥រោច ខែ កត្តិក​ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំសាមញ្ញលើកទី ០៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ប៊ុន សុភ័ក្រ្ត អភិបាលរង នៃគណ:អភិបាលខណ្ឌចំការមន តំណាងលោក ថេង​ សុថុល អភិបាល​ នៃគណ:អភិបាលខណ្ឌចំការមន ដែលសមាសភាពចូលរួមមានៈ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង២ សង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមរបាយការណ៍រដ្ឋបាលខណ្ឌបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើមានរបៀបវារដូចខាងក្រោម​ ៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សា ខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន
៤-បញ្ហាផ្សេងៗ
៥-ពិនិត្យ​ និងអនុម័ត អំពីការតែងតាំងមន្រ្តីរាជការ(កិច្ចប្រជុំសម្ងាត់)៕