តាមសេចក្តីប្រកាសមួយរបស់រដ្ឋសភាបានឲ្យដឹងថារដ្ឋសភាជាតិកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ប្រមាណជាង៣៣លានលានរៀលឬប្រមាណជា៨,២ពាន់លានដុល្លារអាមេរិក។ រដ្ឋសភាបានបញ្ជាក់ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី២៦ខែវិច្ឆិកានេះថា រដ្ឋាភិបាលបានតាក់តែងសេចក្តីព្រាងច្បាប់ដែលមាន៧ជំពូក និង១៥មាត្រានេះ ក្នុងគោលបំណង«ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋនិងចលនការនៃការកែទម្រង់ស៊ីជម្រៅនិងមុតស្រួចដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជាសំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត»។សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងថា មានតំណាងរាស្ត្រចំនួន១០៧នាក់បានបោះឆ្នោតទទួលយកសេចក្តីព្រាងច្បាប់នេះ ដោយមានការការពារពីខាងភាគីរដ្ឋាភិបាល គឺលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។តាមរយៈគម្រោងកញ្ចប់ចាយវាយថ្មីនេះ រដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់អត្រាប្រមាណរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ដំណាលគ្នានេះ រដ្ឋាភិបាលនឹងប្រឹងឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋនូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាពដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របបសន្តិសុខសង្គម និងការកាត់បន្ថយគម្លាតនៃការរីកចម្រើនរវាងទីក្រុង និងជនបទ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ