- មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក កាន់កាំភ្លើង AK47 បាញ់ពលរដ្ឋជិតខាងបណ្ដាលអោយរបួសម្នាក់
ភ្នំពេញ៖វេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញមានមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាន់កាំភ្លើងវែង AK47 ក្នុងដៃបាញ់គំរាមប្រជាពលរដ្ឋ និងត្រូវមួយគ្រាប់ចំជើង បណ្ដាលឲ្យរងរបួស។ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ ឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង រហូតឈានដល់ការផ្ទុះអាវុធ ចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវចំជើងជនរងគ្រោះមួយគ្រាប់។ អ្នកបាញ់ដែលជាមន្ដ្រីនគរបាល ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ដោយឡែក សម្រាប់មូលហេតុ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នានេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល