Fri. Mar 29th, 2024

បាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗ ទៅលើអាជ្ញាធរក្រុងបាត់ដំបង ថាបានយកផ្លូវសាធារណះ ចំណុចសួនសម្តេចក្រឡាហោម ស ខេង អោយខាងក្រុមអ្នកម៉ៅផាសុី ដាក់ផ្ញើរម៉ូតូនិងលក់ដូរបែបអាណាធិបតេយ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សណ្តាប់ធ្នាប់ ពិសេសវិស័យទេចរណ៍ ទីក្រុងស្អាតផ្ការំដួល៣ទង។

ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ បានលើកឡើងដូចៗគ្នា អោយអ្នកយកព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញផ្លូវមួយខ្សែ ចំណុចសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានក្រុមអ្នកម៉ៅផាសុីកំពុងរំលោភបំពាន ដោយយកចំណែកផ្លូវសាធារណះ ដាក់ផ្ញើរម៉ូតូនិងមានការលក់ដូរបែបអាណាធិបតេយ្យ ធ្វើអោយផ្លូវរួមតូចបង្ករការកកស្ទះចរាចរណ៍ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់សណ្តាប់ធ្នាប់សង្គមផងដែរ។

ប្រភពពីប្រជាពលរដ្ឋផ្សេងទៀត បានបង្ហើបអោយដឹងថា រយៈកន្លងមក អាជ្ញាធរក្រុងបាត់ដំបង បានធ្លាប់ចុះមករៀបចំ និងដេញមិនអនុញ្ញាតអោយមានការដាក់ផ្ញើរម៉ូតូ ឬលក់ដូរនៅលើផ្លូវសាធារណះ ចំណុចសួនច្បារមួយនេះទេ ដោយបានមួយរយះពេលខ្លី ក៏ស្រាប់តែមានការឃុបឃិតគ្នា ដើម្បីទាញយកផលប្រយោជន៍ អនុញ្ញាតអោយមានការដាក់ផ្ញើរម៉ូតូ និងលក់ដូរឡើងវិញ ដោយមិនគិតពីផលប៉ះពាល់ អ្វីទាល់តែសោះ។

ជាមួយនឹងការដាក់ផ្ញើរម៉ូតូ លើផ្លូវសាធារណះនេះដែរ ក្រុមអ្នកទទួលផ្ញើរម៉ូតូនៅទីនោះ បានប្រាប់ថា ពួកគេបានការអនុញ្ញាតពីខាងអាជ្ញាធរក្រុងបាត់ដំបង ដោយក្នុងនោះចែកចេញជាពីរចំណែក ពាក់កណ្ដាលដាក់ផ្ញើរសំរាប់ចំណតកាហ្វេរ អនុញ្ញាតដោយនគរបាលក្រុងបាត់ដំបង និងពាក់កណ្ដាលដាក់ផ្ញើរ ដោយក្រុមម៉ៅផាសុី ដែលបង់លុយខែអោយខាងសាលាក្រុងបាត់ដំបង។

ពាក់ពន្ធ័ជាមួយនឹងការលើកឡើងនេះដែរ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង ថាលោកមិនបានអនុញ្ញាតអោយនោះទេ ហើយលផលនិងចាត់អោយខាងមន្ត្រី និងសមត្ថកិច្ចចុះទៅពិនិត្យ បើខុសប្រកតី លោកឲ្យសមត្ថកិច្ចរុះ រើចេញភ្លាម៕

You may have missed