រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ចូន មានប្រសាសន៍ថា លោកទទួលស្គាល់ពិតជាមានករណីកន្លែងជញ្ជីងថ្លឹងឡាន ឲ្យលុយមិចបាច់ថ្លឹងពិតប្រាកដមែន។ ក្រៅពីនេះ កន្លែងខ្លះឡានមិនបានចូលស្ថានីយ៍ថ្លឹងរថយន្តទេ ហើយទែមទាំងចូលហើយមិនថ្លឹងឡានទៀត ពោលគឺគ្រាន់តែឲ្យលុយហើយអាចទៅបន្តទៀតបាន។ លោកថា ក្រសួងសាធារណៈការនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដោយមិនបណ្ដែតបណ្ដោយឲ្យបន្តបែបនឹងឡើយ ព្រោះថាសកម្មភាពនេះ ខុសច្បាប់ហើយ ធ្វើឲ្យខូចផ្លូវទៀត។មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក ឬស្សីកែវ ) នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល