Tue. Apr 16th, 2024

ព្រះអើយ ជិតដល់ថ្ងៃរៀបការនាំគូរដណ្តឹងទៅស្រុកបោះធៀបការ បែជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយខាងប្រុស​ស្លាប់

ព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រក្រោនចម្ងាយ២០០ម៉ែត្រ​ វេលាម៉ោងជាង៨ព្រឹកថ្ងៃទី២១.១២.២០១៩ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿងដឹកដែកគ្រឿងសំណង់ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ3A-7450 និងម៉ូតូម៉ាកZoomber-x ពាក់ផ្លាកលេខ កំពត1Q-2569 បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត​ លុះមកដល់ចំណុចខាងលើផ្លូវចំណោតម៉ូតូបន្ថែមល្បឿនលឿន ដើម្បីវ៉ារថយន្តតែវ៉ាមិនផុត ក៏ជ្រុលកង្កូតទៅបុកចូលពីក្រោយគូទរថយន្ត បណ្តាលបរុសជាអ្នកបើកម៉ូតូស្លាប់ និងស្ត្រីរួមដំណើរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ចំពោះសពបុសខាងលើមិនទាន់មានសាញាតិដឹងលឺនៅឡើយ និងរក្សាទុកនៅមន្ទីពេទ្យរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

You may have missed