Fri. Apr 19th, 2024

បុរសជាមន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមកពីញ៉ំការមិត្តភ័ក្តិត្រូវម្ដាយហៅមកផ្ទះជាប្រញ៉ប់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុុ

បុរសជាមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមកពីញ៉ាំការមិត្តភ័ក្កិត្រូវម្ដាយហៅឲ្យមកផ្ទះជាប្រញាប់ក៏បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មុខនឹងរបងផ្ទះជាងកាត់សក់មួយកន្លែងបណ្តាលអោយបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 5 និង 30 នាទីព្រឹកថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2019 ស្ថិតនៅត្រង់ចំណុចមុខផ្ទះជាងកាត់សក់មួយកន្លែងតាមបណ្ដោយផ្លូវ 38 ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះអឿន មករា ភេទប្រុស អាយុ 29 ឆ្នាំមុខរបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍ស្នាក់នៅផ្ទះ
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅមុនពេលកើតហេតុបានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងផ្លូវ 38 ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ជិតនឹងច្រកចូលផ្ទះរបស់ជនរងគ្រោះក៏បានរេចង្កូតជ្រុលចង្កូតទៅបុកទៅនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងហើយក៏បានជ្រុលចង្កូតទៅមុខនឹងរបងផ្ទះមួយកន្លែងទៀតបោកទុកក្បែរក្បាលបាក់កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធមតែម្តងតាមប្រភពពីអ៊ំស្រីដែលជេរត្រូវជាមេដៃធំរបស់ជនរងគ្រោះបានឲ្យដឹងថានៅមុនកើតហេតុកាលពីល្ងាចជនរងគ្រោះបានទៅញ៉ាំការមិត្តភ័ក្កិមួយកន្លែងហើយឋានៈពេលដែលជនរង់គ្រោះនៅញ៉ាំការត្រូវបានម្ដាយរបស់ខ្លួនក៏បានខលហៅឱ្យជនរងគ្រោះមកផ្ទះជាប្រញាប់លុះមកដល់វេលាមុនកើតហេតុព្រឹកនេះក៏បានខលហៅជនរងគ្រោះម្ដងទៀតឲ្យមកផ្ទះយ៉ាងប្រញាប់ដោយសារត្រូវជូនបងប្អូនឡើងទៅព្រលានយន្តហោះទៅប្រទេសថៃខណៈពេលដែលជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះមិត្តភក្កិមកតាមបណ្តោយផ្លូវត្រង់តាមបណ្ដោយផ្លូវដោយជិះក្នុងស្ថានភាពលឿនហើយសង្ស័យស្រវឹងផងក៏បានជ្រុលចង្កូតរេមកបុកជាមួយនឹងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលជាកន្លែងបង្គោលភ្លើងហើយជនរងគ្រោះហើយជនរងគ្រោះមិនទាន់អស់ល្បឿននៃម៉ូតូកុំបានជ្រុលមកមុខទៀតក៏បានបុកផ្ទប់ទៅនឹងរបងផ្ទះជាងកាត់សក់មួយកន្លែងទៀតបណ្ដាលឲ្យដួលបាក់កស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុនិងតែម្ដងចំណែកឯម៉ូតូរងការខូចខាតមួយកំណាត់មុខខ្ទេចតែម្ដងក្រោយកើតហេតុជនមិត្តៗក្រុមគ្រួសារសាច់ញាតិនៃសពបានមកដល់ទីតាំងកន្លែងកើតហេតុក៏បានឃើញនូវទិដ្ឋភាពដែលកូនស្រីរបស់គាត់ដេកដួលស្លាប់យ៉ាងអាណោចអាធមក៏មានការឈឺចាប់ស្ងាត់រន្ធត់ចិត្តស្ទើរសន្លប់ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយដល់ម្ដាយជនរងគ្រោះហើយក៏បាននាំគាត់ទៅផ្ទះទៅក្រោយកើតហេតុបន្ទាប់មកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារទាក់ទងទៅនឹងរថយន្តសមួយដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យរាជធានីភ្នំពេញឃុំសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យរាជធានីភ្នំពេញ

You may have missed