Skip to content
- ភ្នំពេញ៖ សពយុវតី អាយុប្រហែល១៨ឆ្នាំម្នាក់ ត្រូវប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេ នៅខណ្ឌជ្រោយចង្វារ បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍ភ្ញាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពយុវតីខាងលើនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សពមានសម្បុរស សក់វែង ពាក់អាវបង្កង់សលាយខ្មៅ ស្លៀកខោពណ៍ខ្មៅ។
ប្រជានេសាទដែលបានប្រទះឃើញយុវតីខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សស្រីម្នាក់បានមកលោតទឹកទន្លេនៅលើស្ពានជ្រោយចង្វារផ្អើលដល់ក្រុមអ្នកនេសាទចេញទូកតាមរុករកតែរកមិនឃើញដោយសពបានលិចចូលទៅក្នុងផ្ទៃទឹកបាត់។ លុះប្រហែលជាង២ម៉ោងទើបប្រទះឃើញសពយុវតីខាងលើនេះតែម្តង សង្ស័យជាយុវតីដែលបានលោតលើស្ពានកាលពីពេលទៀបភ្លឺ រូបគាត់ក៏បានតេប្រាប់អ្នកព័ត៌ឲ្យចុះទៅជួយឡាយ ដើម្បីឲ្យក្រុមគ្រួសារបានដឹង។
អស់រយះពេលជាង៣ម៉ោង ក្រុមអ្នកសារព័ត៍មានជាច្រើនអង្គភាពបានជួលទូកប្រជានេសាទចុះទៅឡាយនៅកណ្តាលទឹកទន្លេក្នុងសង្កាត់ជ្រោយចង្វារ តែពុំឃើញមានវត្តមានសមត្ថកិច្ចខណ្ឌជ្រោយចង្វាចុះទៅជួយអូសសពយុវតីខាងលើនេះយកមកច្រាំងទន្លេនោះទេ ទុកសពឲ្យអណ្តែតរហូតដល់ទន្លេចតុមុខទើបលោកវរះសេនីឯក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ បានឲ្យទូកនេសាទអូសសពមកកាន់ច្រាំងទន្លេក្រោយសាលចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីប្រគល់ឲ្យការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល