បាត់ដំបង៖ទីតាំងល្បែងសុីសងមួយកន្លែងដែលគេស្គាល់ថាម្ចាស់ទីតាំងដែលមានឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)ដ៍
ល្បីឈ្មោះពេញក្រុងបាត់ដំបងនោះ ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងល្បែងសុីសងមួយកន្លែងនេះ បានធ្វើការបើកលេងជាយូរណាស់មកហើយ តែគ្មានអាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ បើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនគិតពី ភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។
ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តឯកឧត្ដម ងួន រតនៈ និងឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្ត សូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។
ពលរដ្ឋរិះគន់ថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយយ៉ាងមើលទៅទើបមិនហ៊ានបង្ក្រាបល្បែងសុីសងអាប៉ោងមួយកន្លែងនេះឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។
នាពេលកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិឃុំ ត្រង់ថាល្បែងសុីសងមួយកន្លែង ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងបើកលេងរាល់ថ្ងៃ។
ជុំវិញករណីខាងលេីនេះលោកអធិការក្រុងបាត់ដំបងបានប្រាប់មកអង្គភាពសារព័ត៌BPN Newsតាមរយៈទូរសព្ទ័ ថាលោកមានកិច្ចសន្យានៅក្នុងដៃអស់ហេីយចំពោះករណីល្បែងសុីសងខាងដែលមានទីតាំងខាងលេីនេះប៉ុន្ដែមួយរយៈពេលនេះគឺលោកជាប់រវល់ការងារ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានចំណាត់ការបែបណាទៅលេីល្បែងសុីសងអាប៉ោងមួយកន្លែងនេះ៕





More Stories
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដង្ហ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ