Thu. Jan 23rd, 2020

អ្នកបេីករថយន្តកុងតឺន័របេីកគេចពីម៉ូតូជ្រុុលទៅបុកនឹងបង្គោលភ្លេីងដោយខ្លួនឯង

ភ្នំពេញ ៖រថយន្តកុងតៃន័របើកបោះពួយល្បឿនលឿនគេចពីម៉ូតូសេ១២៥ ហើយរេចង្កូតហោះឡើងខឿនទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរីឯរថយន្ត ចូលទៅបំណែកផ្លូវម្ខាងទៀត បែកកង់មុខខាងឆ្វេង បែកធុងប្រេង ហូរកាត់ពេញផ្លូវ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ មុខហាងមីហឹរ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក FREIGHTLINER ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-0671 អូសសណ្តោងរុឺម៉ក សឺមី ផ្ទុកទូកុងតៃន័រ ពាក់ស្លាកលេខ ព្រះសីហនុ4A-0021 របស់ក្រុមហ៊ុន MING LIANG បើកបរល្បឿនលឿនតាមបណ្តោយផ្លូវចោមចៅ ពីលិចទៅកើត លុះដល់ចំណុចខាងលើ គេចពីម៉ូតូ សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0885 បើកបរដោយឈ្មោះ វ៉ែន ចេក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងរំចក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្ពឺកើត ឃុំស្ពឺ ក ស្រុកបាភ្នំខេត្តព្រៃវែង រងរបួសជើងឆ្វេងដំណំ ដែលជួបគ្រោះថ្នាក់រថយន្ត មានរថយន្តសាំយ៉ុងបើកបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយ ។

ប្រភពបន្តទៀតថា ខណៈដែលម៉ូតូជនរងគ្រោះកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែរថយន្តកុងតៃន័រខាងលើគេចទៅឆ្វង រេចង្កូតហោះឡើងខឿនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមប៉ើង ខ្ទាតខ្ទេច ហើយរថយន្តបន្ត ជ្រុលធ្លាក់ទៅបំណែកផ្លូវម្ខាងទៀត បែកកង់មុខខាងឆ្វេង បែកធុងប្រេង ហូរ កាត់ផ្លូវកក្លាក់អ្នកបើកបរលោតចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ រាយការណ៍ទៅជំនាញ ដើម្បីប្រគល់រថយន្តទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រងចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ។ ចំណែកម៉ូតូ ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ជាមួយរថយន្តសាំយ៉ុង ទុកឲ្យភាគីទាំង២និយាយសម្រួលគ្នា ដោយឡែក ៕