Thu. Jan 23rd, 2020

រថយន្តធុនធំមួយគ្រឿងដាច់ហ្វាំងបុករថយន្តមួយគ្រឿងទៀតនិងបន្តបុករះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល២៤នាក់

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ដឹកកម្មករសំណង់ ចុះចំណោទលោកយ៉ាយម៉ៅដាច់ហ្រ្វាំង បានទៅបុកនឹងរថយន្ត ០១គ្រឿង រួចជ្រុលទៅបុក របាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្ត រងរបួសធ្ងន់-ស្រាល ២៤នាក់ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លើវិថីផែ ជិតកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។