Wed. Jul 2nd, 2025

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ.!
02/07/2025
កណ្ដាល ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តផ្លូវជាតិលេខ១ ចំណុចឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលប្រែក្លាយជាប្រធានមួយសំរាប់អាជីវករនិងឈ្មួញប្រកបរបរដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុលើកដែក ខេត្តកណ្ដាល ។
ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិងនៅចំណុចភូមិកំពង់ពោធិ៍បានអោយដឹងថា ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​កំពង់ភ្នំនៅចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍ជញ្ជីង​ថ្លឹង​លុយ​ទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបពុករលួយ។​ ទោះប្បី​ជា​រថយន្តដឹកទំនិញមិន​លើស​ទម្ងន់ ក៏​មន្ត្រី​ប្រចាំការនៅស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិលេខ១កំពង់ភ្នំ នៅចំណុចភូមិកំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ទារលុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។

ក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ១នៅ ភូមិ កំពង់​ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក បានឲ្យដឹងថា រថយន្តដឹកលេីសទម្ងន់ឬមិនលេីសទម្ងន់ ក៍តម្រូវឲ្យបង់លុយតាមការកំណត់ មិនអាចរំលងបានឡើយ។ រីឯ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលទើបឡើងកាន់តំណែងថ្មី បណ្ដោយអោយប្រធាន​.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ឃុំកំពង់ភ្នំ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបពុករលួយតាមអំពេីចិត្ត។ចំណែកលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្ដចល័តទូទាំងប្រទេស រក្សាភាពស្ងៀមស្ងាត់ផងដែរ។

​ប្រភពពី​មន្ត្រី​សាធារណការនិង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានអោយដឹងថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្ត​ ខាងលើរក​វិធី​សាស្រ្តគ្រប់បែប យ៉ាង​ដើម្បី​ប្រមូលលុយឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍​ជញ្ជីងថ្លឹងនិង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ចែកគ្នាធ្វើមានធ្វើបានផង​។​ ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​បើ​ទោះប្បី​ជា​រថយន្តមាន​ការ​ដឹកទំនិញលើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បីជា​រថយន្តដឹកទំនិញមិន​លើស​ទម្ងន់​ក៏​មិន​ត្រូវហាមាត់​លូក​ដៃ​ទារលុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួល ស្គាល់ថា រថយន្ដដឹកជញ្ជូន​ទំនិញអាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ នៅចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក ដែក ខេត្ត​កណ្តាល បន់​អោយតែ​មាន​រថយន្ត​ដឹកទំនិញលើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​ ទោះរថយន្ដដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដចំណុចខាងលើមិនអាចតវ៉ាបាន។​

​ពាក់ព័ន្ធមន្ត្រី​ប្រចាំនៅ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តកំពង់ភ្នំ នៅលើ​ផ្លូវជាតិ​លេខ ១ ភូមិ​កំពង់​ពោធិ៍
ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ពិតជា​បង្ក​អោយមាន​ការ​ក្តៅក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ជញ្ជូនទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។​

ក្រុម​អ្នកបើករថយន្ត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
.លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល គួរពិនិត្យមើលប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពុងភ្នំផ្លូវជាតិលេខ១ ស្រុកលើកដែកឡើងវិញខ្លះផង។ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយធ្លាប់ប្ដេជ្ញាលុបបំបាត់នូវអំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ១ និងបក្សពួកនៅចំណុចភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំង យប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ៕

You may have missed