
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.!
02/07/2025
សៀមរាប៖ប្រភពពីអាជីវករនិងក្រុមឈ្មួញទាំងតូច ទាំងធំដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប បានអោយដឹងថា ករណីមន្រ្តីប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកពួក ខេត្តសៀមរាប ហ៊ានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តរបៀបពុករលួយយ៉ាងត្រជាក់ចិត្ត។ហេតុនេះហើយសូមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធាគណៈកម្មការសម្រប សម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួកខេត្តសៀមរាប បានបន្តអោយដឹងថា ប្រធានស្ថានីយ៍ជញ្ជីថ្លឹងរថយន្ដនិងមន្រ្តីជញ្ជីងកំពុងប្រែ ក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំមន្ត្រីធំៗនៅមន្ទីរសាធារណការនិងដឹកជញ្ជួនខេតសៀមរាប។ ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិពួកថ្មីឃុំឃុំពួកស្រុកពួកខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបចូលមករាជធានីភ្នំពេញនិងខេត្តផ្សេងៗ បានឲ្យដឹងថា ទោះប្បឺរថយន្តពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួកខេត្តសៀមរាប មិនអាចរំលងបានឡើយ។ហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាន នោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះយកឈ្មោះអ្នកធំខាងលើមកបិទបាំង ភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនជារៀងរហូតមិនញញើតអ្វីទាំងអស់។
ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន. អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តសៀមរាប បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តឃុំពួកស្រុកពួកខេត្តសៀមរាបធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរតែពិនិត្យឡើងវិញខ្លះផង។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងរថយន្តខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមិនញញើតអ្វីទាំងអស់៕
More Stories
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បើកភ្លើងខៀវអោយប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតនៅចំណុចឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តតាមរបៀបពុករលួយជិះសេះលែងដៃ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារពព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ ជាអ្នកមានសិទ្ធិអំណាចបើកដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក
ប្រជាពលរដ្ឋខ្មែរសប្បាយនឹងការលេងល្បែងសុីសងជល់មាន់និងល្បែងជាច្រើនទៀតយ៉ាងគគ្រឹក គគ្រេងក្នុងកាសុីណូ Casino Hotel Hero 777 ចំណែកច្រកទ្វារព្រំដែនប៉ែកខាងលិច ( កម្ពុជា- ថៃ )ប្រជាពលរដ្ឋ ភ័យព្រួយនឹងការផ្ទុះអាវុធបាញ់ប្រយុទ្ធគ្នារវាងកងទ័ពថៃ និង កងទ័ពខ្មែរ